Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមរៀបចំកន្លែងបញ្ចាំងបន្តព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម

បានផុស

នៅ

រដ្ឋបាលសាលាខេត្តកំពង់ចាមបានត្រៀមរៀបចំកន្លែងបញ្ចាំងផ្ទាំង LED (ស្លាយ) ពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ នេះ ដែលជ្រេីសយកទីតាំងលេីសូនច្បារមុខសាលាខេត្ត និងតាមក្រុងស្រុកមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់រៀបចំទីកន្លែងសមរម្យដាក់ LED ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យបានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យការដាក់ផ្ទាំង LED ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅពេលខាងមុខនេះ ដោយបានជ្រើសយកទីតាំងលើសួនច្បារមុខសាលាខេត្ត និងឲ្យអាជ្ញាធរក្រុង-ស្រុកទាំង ១០ នៃខេត្តកំពង់ចាម ត្រូវរៀបចំកន្លែងផ្សាយបន្តដែរដូចនៅតាមទីប្រជុំជន ឬតំបន់ណាផងដែរ។

គួរបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ប៉ុន្ដែមុនឈានដល់ពិធីបើកផ្លូវការ ប្រភេទកីឡាមួយចំនួន នឹងត្រូវចាប់ផ្ដើមការប្រកួតមុន ដូចជាកីឡាបាល់ទាត់ ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសានេះតទៅ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម