ព័ត៌មានជាតិ
ចិនផ្តល់រថយន្ត៨គ្រឿងនិងសម្ភារៈបោសសំអាតមីនដល់អាជ្ញាធរមីន
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណងនូវរថយន្ត៨គ្រឿង និងសម្ភារបោសសំអាតមីន ដែលមានតម្លៃប្រមាណ១លានដុល្លាអាមេរិកដល់អាជ្ញាធរមីនសម្រាប់សកម្មភាពបោសសំអាតមីននៅប្រទេសកម្ពុជា។

ពិធីទទួលជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករានេះនៅទីស្តីការអាជ្ញាធរមីន លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឲ្យដឹងថា ជំនួយឥតសំណងនេះ គិតជាប្រាក់ប្រមាណ ១ លានដុល្លារអាមេរិក រួមមានរថយន្ត Pick Up ចំនួន ០៨ គ្រឿង ឧបករណ៍រាវមីន ចំនួន ១៣០ គ្រឿង ប្រអប់សម្ភារចំនួន ១០០ ឈុត ប្រអប់សម្ភារបំផ្ទុះគ្រាប់ (EOD) ចំនួន ២០ ឈុត សម្លៀកបំពាក់ការពារចំនួន ១០ កំផ្លេ មួកការពារចំនួន ១០ ដ្រូន (UAV) ចំនួន ០៤ គ្រឿង .ឯកសណ្ឋាន ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និងតង់ចំនួន ៥០០ តង់។

លោកបានបន្តទៀតថា រដ្ឋាភិបាលចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជាគ្រប់កាលៈទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នា កម្ពុជានៅតែត្រូវការជាចាំបាច់នូវជំនួយដ៏សប្បុរសរបស់មហាមិត្តចិន សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។

លោកទូត បានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្គ្រោះជីវិតមនុស្ស ហើយឯកអគ្គរដ្ឋទូត នឹងជួយជំរុញដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់សំណើសុំរបស់អាជ្ញាធរមីន។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២,១៣៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,០៩ ៥,៧ ៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៨៨ ៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល ៦,៣៥៧,៨៥៣នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ