Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកបន្ថែមដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយផ្សាយបន្តផ្ទាល់អំពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកបន្ថែមដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ អំពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកចូលចិត្តវិស័យកីឡា បានតាមដានទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំលឹកជាថ្មីនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ​ ដោយសម្ដេចបានរំលឹកបន្ថែមសារជាថ្មីដល់បណ្តារាជធានី-ខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ឲ្យបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់ ជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់ សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។

សូមជម្រាបថា តាមរយៈសារជាសំឡេង កាលពីរសៀលថ្ងៃទី ២៥ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារទីលានប្រកួតបាល់ទាត់របស់កម្ពុជាមានទំហំតូច ហើយមានប្រជាពលរដ្ឋចង់ចូលទៅទស្សនាការប្រកួតច្រើន ដូច្នេះហើយសម្ដេចណែនាំឲ្យអភិបាលរាជធានី-ខេត្ត រៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនមានទស្សនាការផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់នីមួយៗ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ដូច្នេះសុំឯកឧត្ដម-លោកជំទាវ ជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឲ្យបងប្អូន មើលផ្សាយបន្តផ្ទាល់ គឺរៀបចំឲ្យបានឆាប់បំផុត ដើម្បីឲ្យបងប្អូនមានលទ្ធភាពគឺមើលនៅទីកន្លែងដែលមានការជួបជុំ រៀបចំឲ្យមានការត្រឹមត្រូវ ហើយការពារសណ្ដាប់ធ្នាប់ឲ្យបានល្អ»។

សម្ដេចតេជោ ហ៊ុន សែន ណែនាំបន្ថែមឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ សម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម