ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ក្រើនរំឭកអ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សាយព័ត៌មានប្រកបដោយសីលធម៌ វិជ្ជាជីវៈ
នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ នេះ មានបើកអង្គសិក្ខាសាលាស្ដីពី «តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន» ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងអ្នកអាជីពសារព័ត៌មានក្នុងខេត្ត សរុបប្រមាណ ២០០ នាក់ ចូលរួមជាសិក្ខាកាម។

មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោក ខៀវ កាញារីទ្ធ បានធ្វើការក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឲ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។ លោកក៏បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាស្ដីពី«តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ក្នុងនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬ ឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ,ទី១ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថា យើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ , ទី២ វាបានបង្ហាញពីការផ្តល់តម្លៃទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។

លោកបានបន្តទៀតថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ ដូច្នេះ (ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ) ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឲ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ ប៉ុន្តែសម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានផងដែរ។

លោក ខៀវ កាញារីទ្ធ បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ ត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្ដីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ ក៏ប៉ុន្តែរាល់ព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយ និងមានការប៉ះពាល់ ហើយបានកែតម្រូវឡើងវិញនោះ ក៏ត្រូវធ្វើការផ្សាយឡើងវិញផងដែរ ក្នុងការបញ្ជាក់ពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណាដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានតួនាទីទទួលខុសត្រូវ បញ្ហា ការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។

មានប្រសាសន៍នោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម តែសារព័ត៌មានមួយចំនួន ក៏បានធ្វើការបំពុលសង្គមផងដែរ។
លោកបានបន្តទៀតថា ថ្ងៃនេះគឺបានបង្កលក្ខណៈដល់បងប្អូនអ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបញ្ចៀសរាល់កំហុសឆ្គងក្នុងការសរសេរព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងសង្គម។

ក្នុងកិច្ចស្វាគមន៍របស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានលើកឡើងអំពីលទ្ធផលការងារ ដែលមន្ទីរបានអនុវត្តកន្លងមក និងការគ្រប់គ្រងស្ថាប័នអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់ បានកំពុងធ្វើសកម្មភាពក្នុងខេត្ត ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែរ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ