ព័ត៌មានជាតិ
គ្រប់វិស្វករដែលប្រកបវិជ្ជាជីវៈការងារ ត្រូវតែចុះបញ្ជីនៅគណៈវិស្វករកម្ពុជា
អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអំពាវនាវដល់អ្នកដែលប្រកបវិជ្ជាជីវៈការងារជាវិស្វករ សូមមកចុះបញ្ជីវិស្វករឱ្យបានត្រឹមត្រូវ សំដៅធានាបាននូវភាពស្របច្បាប់លើការបំពេញការងារបច្ចកទេស និងដំណើរការអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” នៅខេត្តកោះកុង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក សុខុម រីទ្ធវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា លើកឡើងថា គ្រប់វិស្វករដែលកំពុងប្រកបការងារជំនាញ ចាំបាច់ត្រូវតែមកចុះបញ្ជីការឱ្យត្រឹមត្រូវតបតាមច្បាប់កំណត់នៅគណៈវិស្វករកម្ពុជា។ ករណីមិនបានអនុវត្តនោះទេ ងាយប្រឈមនឹងចំពោះមុខច្បាប់ជាធរមាន ប្រសិនឃើញកំហុសបច្ចេកទេសសាងសង់អ្វីដែលជាស្ថិតនៅក្នុងគ្រប់គ្រង។

លោក សុខុម រីទ្ធវុធ បញ្ជាក់ថា សារៈប្រយោជន៍ការចុះបញ្ជីវិស្វករ គឺធានាបាននូវការបំពេញការងារដោយវិជ្ជាជីវៈតាមច្បាប់។ វិស្វករចុះបញ្ជីនឹងត្រូវទទួលបានការអប់រំបំប៉នសមត្ថភាព ជំនាញ បទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើប។ ការពាររាល់កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ លើសពីនេះទៀត គណៈវិស្វករកម្ពុជា អាចប្រមូលផ្តុំធនធានវិស្វករក្នុងសហគមន៍វិជ្ជាជីវៈវិស្វកម្មបានជាសក្តានុពលរឹងមាំ អាចដោះស្រាយគ្រប់បញ្ហាបច្ចេកទេសដែលកើតឡើងក្នុងពេលប្រកបវិជ្ជាជីវៈការងារ។

អ្វីដែលគណៈវិស្វករកម្ពុជា បង្កើនការផ្សព្វផ្សាយអំពី សារៈប្រយោជន៍ នៃការចុះបញ្ជីវិស្វករនេះ គឺមិនមែនមកគៀបសង្កត់ឱ្យនរណាម្នាក់ដាក់ពិន័យនោះទេ ពោលគឺតម្រូវបានមានការគោរពច្បាប់ជារួមក្នុងប្រទេស និងជាការឯកភាពរួមក្នុងតំបន់អាស៊ានលើវិស័យវិស្វករ។ បច្ចុប្បន្ន គណៈវិស្វករកម្ពុជា គ្រាន់តែណែនាំដល់វិស្វករនានាយល់ពីលក្ខខណ្ឌនៃគណៈវិស្វករ ប៉ុន្តែទៅថ្ងៃមុខ នឹងមានទោសទណ្ឌ ករណីរកឃើញបុគ្គលណាម្នាក់ (វិស្វករ) ប្រព្រឹត្តខុស។
គណៈវិស្វករកម្ពុជា បាន និងកំពុងប្រឹងប្រែងសម្រេចគោលដៅ គឺការប្រមូលផ្តុំចុះបញ្ជីវិស្វករ គ្រប់គ្រង និងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងស្របតាមតម្រូវការនៃការវិវត្តន៍សង្គម សេដ្ឋកិច្ច និងចរន្តសមារណកម្មសេវាកម្មវិស្វកកម្មឆ្លងដែន។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង យល់ថា វិស្វករគ្រប់រូបដែលកំពុង ដែលមានបំណងប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ឬក៏ចុះបញ្ជីនៅក្រុមប្រឹក្សាគណៈវិស្វករខេត្ត ជាចាំបាច់នៅពេលដែលក្រុមប្រឹក្សានេះបង្កើតបានជាផ្លូវការ។

ការអនុវត្តរួមគ្នាតាមច្បាប់កំណត់បែបនេះ លោកអភិបាលរងខេត្ត លើកឡើងថា ដើម្បីធានាបានការអភិវឌ្ឍន៍ដោយចីរភាពក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាជាកិច្ចការមួយដ៏សំខាន់ព្រោះយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាព ធនធានបញ្ញវន្តវិស្វករជាតិយើង ថាតើអាចបំពេញតម្រូវការសេដ្ឋកិច្ចសង្គមបានត្រឹមកម្រិតណា ហើយត្រូវកែលំអរបំពេញបន្ថែមលើចំណុចខ្វះខាតបានយ៉ាងដូចម្តេច៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?