Connect with us

ព័ត៌មានជាតិ

អ្នកមិនបានសំបុត្រ អាចមើលផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ នៅ៧ទីតាំងនេះ

បានផុស

នៅ

អ្នកដែលមិនទទួលបានសំបុត្រ ចូលទស្សនាដោយផ្ទាល់ នូវការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ អាចមើលការតាមការផ្សាយផ្ទាល់បាននៅ ៧ទីតាំង ដែលបានរៀបចំឡើងសម្រាប់សាធារជន ទស្សនាដោយសេរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ​ សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំផ្សាយបន្តផ្ទាល់​ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅ៧ទីតាំង រួមមាន៖
១. សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
២. សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
៣. ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤. សួនច្បារមិត្តភាព ក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុសង្កាត់មិត្តភាព​ខណ្ឌ៧មករា។
៥. សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍនព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ។
៦. សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងស្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៧. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឬស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍​ ទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាការប្រកួតបាល់ទាល់ ២ក្រុម រវាងឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន ដែលចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល និងមួយក្រុមទៀតគឺ កម្ថុជា ​ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ដែលប្រកួតនៅវេលាម៉ោង ៧យប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម