ព័ត៌មានជាតិ
យុវវ័យ បញ្រ្ជាបការយល់ដឹងពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាលើអាជីវកម្ម
កម្ពុជាបានរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកនៅថ្ងៃ ២៦ ខែមេសា ជារៀងរាល់ឆ្នាំក្នុងគោលបំណងជំរុញលើកកម្ពស់កិច្ចការពារ ព្រមទាំងបង្កើនការយល់ដឹងអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាឲ្យបានទូលំទូលាយ។
ចូលរួមនៅក្នុងកម្មវិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ២០២៣ ដែលរៀបចំឡើងនៅព្រឹកមិញនេះ យុវតី ង៉ូវ គីមណៃ និស្សិតឆ្នាំទីពីរកំពុងសិក្សាជំនាញផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឲ្យដឹងថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញាមានអត្ថប្រយោជន៍ច្រើនសម្រាប់ម្ចាស់អាជីវកម្ម។

រូបឯកសារ
យុវតីដែលមានបំណងចាប់អាជីពជំនួញទៅថ្ងៃអនាគតរូបនេះលើកឡើងថា ការចុះបញ្ជីបានត្រឹមត្រូវអាចឲ្យម្ចាស់អាជីវកម្មការពារការកេងបន្លំពីអ្នកដទៃ និងផ្តល់ការជឿទុកចិត្តដល់អតិថិជនលើការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ខ្លួន។
មិនខុសគ្នានេះដែរ កញ្ញា មិក ជានស៊ូនីតា ដែលកំពុងសិក្សាជំនាញពាណិជ្ជកម្មអន្តរជាតិដែរនោះយល់ឃើញថា៖ «កាលណាម្ចាស់អាជីវកម្មអត់ចុះបញ្ជី ស្មើគេចពន្ធខុសច្បាប់»។
យុវតីរូបនេះបន្តថា ការចុះបញ្ជីអាជីវកម្មបញ្ជាក់ពីការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច រួមទាំងអាចឲ្យម្ចាស់អាជីវកម្មអាចពង្រីកអាជីវកម្មរបស់ខ្លួនដោយមិនប្រឈមហានិភ័យផ្សេងៗ។
កម្ពុជាបានចូលរួមទិវាកម្មសិទ្ធិបញ្ញាពិភពលោកជារៀងរាល់ឆ្នាំ។ ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំឡើងក្រោមមូលបទ “ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការកសាងច្បាប់កម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារ ដោយផ្តោតសំខាន់លើវិស័យឯកជនជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មានសារៈសំខាន់ណាស់ ដល់ភាពរីកចម្រើនរបស់វិស័យឯកជន តាមរយៈការបង្កើតផលិតផលដែលមានម៉ាករបស់កម្ពុជា ការបង្កើតស្នាដៃ ការបង្កើនផលិតភាព លើកទឹកចិត្តឱ្យមានការផ្ទេរបច្ចេកវិទ្យាចាំបាច់ និងជំរុញនវានុវត្តន៍នៅគ្រប់វិស័យ។
ខណៈដែលកម្ពុជាបានរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ “ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ប្រមុខរដ្ឋាភិបាលបានអះអាងថា មិនត្រឹមតែបានបំផុសស្មារតីឱ្យទាំងអស់គ្នាចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ តាមរយៈការជំរុញលើកទឹកចិត្តក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាក ការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលប៉ុណ្ណោះទេ ប៉ុន្តែសារៈសំខាន់ក្នុងការលើកស្ទួយស្រ្តីឱ្យចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រីកសក្តានុពល របស់ខ្លួនតាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព ដែលនាំមកនូវវិបុលភាពជូនជនរួមជាតិទាំងមូល។

នៅក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា៖ (១) ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (២) ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣) ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម (៤) ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង(៥)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញាដទៃទៀត៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត