ព័ត៌មានជាតិ
ចោរម្នាក់ឃើញម៉ូតូថ្មីទុកចោលប្រហែស យកម៉ូតូកញ្ចាស់ដូរយកម៉ូតូថ្មីវិញ
បន្ទាយមានជ័យ ៖ ចោរម្នាក់បានជិះម៉ូតូកញ្ចាស់ឃើញគេទុកម៉ូតូថ្មីនៅសំយាបផ្ទះមិនបានចាក់សោនៅពេលយប់ក៏លួចយកទៅបាត់ទុកអាចាស់ឲ្យវិញ កើតឡើងនៅ យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ម៉ូតូដែលបាត់ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ1R.9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួND125ME-5133139 ជារបស់ ឈ្មោះ ពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលបាត់ខ្លួនបានទុកម៉ូតូនៅនឹងសំយាបផ្ទះ ដោយមិនបានចាក់សោរនោះទេ លុះព្រឹកឡើង ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររកក៏ប្រទះឃើញម៉ូតូ១គ្រឿងធុនសេ១០០ សេរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួនដែលសង្ស័យជាម៉ូតូរបស់ជនសង្ស័យ។ ករណីបាត់ម៉ូតូថ្មីយកអាចាស់មកដូរនោះត្រូវកម្លាំងនគរបាលស្រុកភ្នំស្រុកកំពុងស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើសយកមកផ្តន្ទាទោសហើយ៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់