ព័ត៌មានជាតិ
កម្ពុជាប្រកាសផ្លូវការ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ៧បន្ថែម
កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពសរុបចំនួន ៧បន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ និងលើកកម្ពស់វប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។

លោក សួន វិជ្ជា ទីប្រឹក្សា ក្រសួងពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងក្នុង ទិវាកម្មសិទ្ធិបញ្ញាពិភពលោក នៅព្រឹកថ្ងៃទី២៦ ខែមេសានេះថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពកម្ពុជាសរុបចំនួន៧ រួមមាន ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាចំនួន ៣ រួមមាន អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពតកែប និងម៉ាកសមូហភាពចំនួន៤ រួមមាន ក្រូចថ្លុងកោះពីរ នំបញ្ចុកសៀមរាប ដូងខ្ទះបាត់ដំបង និង អំបុកកំពង់ធំ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ខណៈគិតមកដល់បច្ចុប្បន្ននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះបញ្ជីម៉ាកសរុបជាង ១០ ម៉ឺនម៉ាក។

លោក សួន វិជ្ជា បានបន្តថា ជាងនេះទៅទៀត នាយកដ្ឋានកំពុងអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ ម៉ាកផលិតផលសក្ដានុពលរបស់ប្រទេសកម្ពុជាមួយចំនួន ជាមួយស្ថាប័នពាក់ព័ន្ធនានាដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និង “ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” បានទទួលការគាំទ្រ ហើយកំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្ដាមថ្មកោះកុង និងប្រហុកសៀមរាប និងបន្តគាំទ្រអភិវឌ្ឍន៍សមត្ថភាពផលិតកម្ម របស់ទឹកត្រីកំពតកែប។
ប្រធានាយកដ្ឋានបានបញ្ជាក់ថា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាពនា ពេលកន្លងមក បានធ្វើឱ្យផលិតកម្ពុជាជាច្រើនបានឈានចូលទៅទីផ្សារបរទេស នឹងមានឈ្មោះល្បីជាខ្លាំងដូចជា ម្រេចកំពត គុយទាវភ្នំពេញ និងស្ករត្នោតកំពង់ស្ពឺ។ ផលិតផលទាំងនេះមិនត្រឹមតែទទួលបាននូវថ្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយផលិតផលដែលរួមចំណែកផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រវត្តិ សាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មានប្រសាសន៍ថា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពនឹងជួយបង្កើតតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
លោករដ្ឋមន្ត្រី មានជំនឿជឿជាក់ថា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព នឹងជំរុញឱ្យមានកំណើនតម្រូវការការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើន និងជាផ្នែកមួយនៃគោលដៅទេចចរណ៍ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង