ព័ត៌មានជាតិ
ត្រឹមតែ៨ថ្ងៃ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ ដោះស្រាយបញ្ហាផ្លូវខូចខាតបានជាង ១០កន្លែង
ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម របស់ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ផ្លូវជាង ១០កន្លែង ត្រូវបានជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលខូចខាត និងស្តារប្រព័ន្ធលូឡើងវិញ ក្នុងរយៈពេលត្រឹមតែ ៨ថ្ងៃ ពោលគឺគិតចាប់ពីថ្ងៃទី១៧-២៥ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹង ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៦ ខែមេសានេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៨ រាជធានី-ខេត្ត ទាំង៨ រួមមាន ខេត្តត្បូងឃ្មុំ រតនគិរី បាត់ដំបង កែប កំពង់ចាម តាកែវ ស្ទឹងត្រែង និងរាជធានីភ្នំពេញ បានជួសជុលថែទាំលុបសំបុកមាន់ អ៊ុតកៅស៊ូ អ៊ុតចិញ្ចើមផ្លូវ គូសគំនូសចែកទ្រូងផ្លូវ-គំនូសចរាចរណ៍ និងស្តាប្រព័ន្ធលូ នៅតាមកំណាត់ផ្លូវជាតិ ក៏ដូចជាផ្លូវពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់។


ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត គឺបានជួសជុលថែទាំ លើផ្លូវលេខ៧ លេខ៨ លេខ៧២ លេខ៧៦ លេខ៧៨-៥ លេខ៥ លេខ៥៧B លេខ៥៧B១ លេខ៣៣A លេខ៧១ និងលេខ៩ ។
ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មជាប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។ លើសពីនេះ ក្រសួងក៏ស្នើឲ្យរាយការណ៍មកក្រសួង ប្រសិនបើមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ ដោយអាចរាយការណ៍ តាមកម្មវិធីថែទាំផ្លូវ (Road Care) ដើម្បីអាចចាត់ក្រុមការងារចុះជួសជុលថែទាំបានទាន់ពេលវេលា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ