ព័ត៌មានជាតិ
ព្រះអគ្គិជ័យកីឡា នឹងតម្កល់ទុកមួយយប់នៅទីរួមខេត្តស្ទឹងត្រែង លុះដល់ព្រឹកថ្ងៃទី២៨និងបន្តដង្ហែទៅកាន់ខេត្តក្រចេះ
ស្ទឹងត្រែង ៖ នៅថ្ងៃទី២៦ ខែមេសានេះ អភិបាលខេត្តស្ទឹងត្រែងដឹកនាំកម្លាំងពាក់ព័ន្ធចុះពិនិត្យទីតាំងត្រៀមធ្វើពិធីប្រគល់ទទួលភ្លើងគប់ព្រះអគ្គិជ័យកីឡា នៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល និងដង្ហែមកវត្តស្រះកែវមុន្នីវណ្ណ ដើម្បីត្រៀមទទួលនិងតម្កល់ភ្លើងគប់ព្រះអគ្គិជ័យកីឡាមួយយប់នៅខេត្តស្ទឹងត្រែង។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរយើង ដោយឡែកប្រជាជននៅខេត្តស្ទឹងត្រែង បាននាំគ្នាត្រៀមលក្ខណទទួលភ្លើងគប់ព្រះអគ្គិជ័យកីឡា ព្រោះខេត្តស្ទឹងត្រែងមានមោទនភាពត្រូវបានតម្កល់ភ្លើងគប់ព្រះអគ្គិជ័យកីឡាមួយយប់។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ខេត្តបានរៀបចំឱ្យមានភាពអធិកអធមដើម្បីបង្ហាញពីកត្តាជោគជ័យនិងសន្តិភាពរបស់ប្រទេសកម្ពុជាយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានប្រសាសន៍ថា កម្ពុជាតូចតែបេះដូងធំ។

លោក នីផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាមានមោទនភាពបានបង្ហាញពីគោលការណ៍បីយ៉ាង ទី១-បានផ្តល់អាទិភាពឱ្យកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយព្រឹត្តិការកីឡាទៅភ្ញៀវទេសចរនៅលើកពិភពលោកឱ្យបានដឹងថា ប្រទេសកម្ពុជាសមានសុខសន្តិភាពពេញលេញ ។

ទី២-បានទាក់ទាញនិងធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែមានបរិមាណច្រើន។ ទី៣-បានបង្ហាញការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់នៃប្រទេសកម្ពុជាយើង និងបណ្តាប្រទេសផ្សេងៗទៀត បានគាំទ្រទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើបានសម្រេចស្នាដៃជូនជាតិនិងប្រជាជន។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួល ព្រះអគ្គិជ័យកីឡា ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិណងណុកឃៀន-ឡាវ និង ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង និង ដង្ហែចូលទៅកាន់ ទីរួមខេត្ត តម្កល់ទុកមួយយប់លុះដល់ព្រឹកថ្ងៃទី២៨និងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នាថ្ងៃបន្ទាប់។

គួររំលឹកថា ភ្លើងគប់ព្រះអគ្គិជ័យកីឡា នឹង បានដង្ហែទៅកាន់ទៅបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី -អាគ្នេយ៍ រួចមកទើបដង្ហែចូលមក ប្រទេសកម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ហើយបន្តបន្ទាប់នៅ ថ្ងៃទី២៩ ខែមេសា ភ្លើងគប់ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ទើបឆ្ពោះទៅរាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋាន មរតកតេជោ៕
ដោយ ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ