ព័ត៌មានជាតិ
វត្តមួយក្នុងស្រុកកំពង់សៀម រៀបចំបញ្ចាំងស្លាយ ពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ជូនពុទ្ធិបរិស័ទទស្សនា
កំពង់ចាម ៖ វត្តចុងកោះជ្រូក ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានត្រៀមរៀបចំកន្លែងបញ្ចាំងស្លាយ ជូនពុទ្ធិបរិស័ទ ទស្សនាពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់រៀបចំទីកន្លែងសមរម្យដាក់ស្លាយ(LED)ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលសាលាខេត្តកំពង់ចាម ត្រៀមរៀបចំកន្លែងបញ្ចាំងស្លាយ ពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ដែលជ្រើសយកទីតាំងលើសួនច្បារមុខសាលាខេត្តនិងតាមក្រុងស្រុកមួយចំនួនផងដែរ។
ព្រះបុណ្ណសោភណ្ឌ ជីសំណាង ជាព្រះចៅអធិការវត្តឥន្ទកោសី(ចុងកោះជ្រូក ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម បានមានសង្ឃថា ព្រះសង្ឃរួមទាំងគណៈកម្មាធិការ បានរួមគ្នា រៀបចំដាក់ស្លាក បញ្ចាំងពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារាហ្គេម ឆ្នាំ២០២៣ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង និងដើម្បីឲ្យប្រជាពលរដ្ឋ ញាតិញោមពុទ្ធិបរិស័ទ ដែលរស់នៅក្នុងឃុំកោះសំរោង ដាច់ស្រយាលពីទីរួមខេត្ត និងអ្នកដែលចូលចិត្ដវិស័យកីឡា អាចមកមើលការផ្សាយផ្ទាល់ អំពីព្រឹត្តិការណ៍នេះនៅបរិវេណវត្តឥន្ទកោសី ហៅវត្តចុងកោះជ្រូកនេះ។
ដោយឡែក រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យការដាក់ស្លាយ(LED)ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅពេលខាងមុខនេះ ដោយបានជ្រើសយកទីតាំងលើសួនច្បារមុខសាលាខេត្ត និងឲ្យអាជ្ញាធរក្រុង-ស្រុកទាំង១០នៃខេត្តកំពង់ចាម ត្រូវរៀបចំកន្លែងផ្សាយបន្តដែរ ដូចនៅតាមទីប្រជុំជន ឬតំបន់ណាផងដែរ។
គួរបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ប៉ុន្ដែមុនឈានដល់ពិធីបើកផ្លូវការ ប្រភេទកីឡាមួយចំនួន នឹងត្រូវចាប់ផ្ដើមការប្រកួតមុន ដូចជាកីឡាបាល់ទាត់ ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសានេះតទៅ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ