Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ៦៣ ខ្នង នៅខេត្តបាត់ដំបង ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ និងមនុស្ស ៨ នាក់ រងរបួស

បានផុស

នៅ

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន ២ រង​ការ​ខូចខាត​យ៉ាង​ដំណំ ថែមទាំង​បង្ក​ឲ្យ​មនុស្ស​ចំនួន ៨ នាក់ រង​របួស ក្រោយពី​មាន​ខ្យល់​កន្ត្រាក់​បោកបក់​មក​ឥត​ឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះធម្មជាតិ​នេះ​បាន​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៣ ដោយ​មាន​ករណី​ខ្យល់​កន្ត្រាក់ បាន​បក់​ចូល​ទៅលើ​ស្រុក​ចំនួន​២ គឺ ស្រុក​សំឡូត មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ចំនួន ១ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤២ ខ្នង​(​ខូចខាត​ស័ង្កសី​ចំនួន ៦៨៤ សន្លឹក​) និង​បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន ៣ នាក់ ដែល​មាន ១.​ឈ្មោះ អៃ ពេល ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​(របួសធ្ងន់ ត្រង់​ចង្កេះ​) ,២.​ឈ្មោះ ចិន ឃីម ភេទ​ស្រី អាយុ ២១ ឆ្នាំ (​របួស​ត្រង់​មុខ និង​ជើង​) ,៣.​ឈ្មោះ ពេល ស្រី​ណី ភេទ​ស្រី អាយុ ១ ឆ្នាំ​(​របួស​ហើម​ក្បាល​)។ អ្នករបួស​ទាំង ០៣ នាក់ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

កាលពី​ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​អន្លង់​ត្រាច ឃុំ​របស់​មង្គល ស្រុក​មោងឬស្សី ក៏​មាន​ករណី គ្រោះថ្នាក់​ធម្មជាតិ​(ខ្យល់​កន្ត្រាក់​) បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ២១ ខ្នង​ផ្ទះ ក្នុង​នោះ ធ្លាក់​ពី​លើ​ជើងតាំង ២ ផ្ទះ និង​ខូចខាត​ទាំង​ស្រុក​ចំនួន ៣ ផ្ទះ​ផង​ដែរ ព្រមទាំង​បាន​បង្ក​ឲ្យ​របួស​មនុស្ស​ចំនួន ៥ នាក់ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម