Connect with us

ព័ត៌មានជាតិ

សិស្ស​និស្សិត​ត្រូវ​លះបង់​នូវ​ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិនគួរ​និយាយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​សិស្ស​និស្សិត​ទាំងអស់​ត្រូវ​លះបង់​នូវ​ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិន​គួរ​និយាយ​ទើប​អាច​ឈានទៅ​សម្រេចបាន​នូវ​ក្តី​ស្រមៃ​ដែល​ខ្លួន​ប៉ងប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​។

ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ កាលពី​ថ្ងៃទី​១៨​មករា លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​បាន​មានប្រសាសន៍ថា​ ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិន​គួរ​និយាយ​នោះ​គឺ​៖១. ពាក្យ​ថា​ពិបាក​ក្រោយ​ពេល​ដែល​យើង​និយាយ​ពាក្យ​ថា​ពិបាក​នោះ​វា​នឹង​រារាំង​ដល់​សមត្ថភាព​របស់​យើង​ប្រសិនបើ​យើង​ប្រកាន់​យកពាក្យ​នេះ​យើង​មិនអាច​ជំនះ​នូវ​ឧបសគ្គ​ទាំងឡាយណា​បានឡើយ​ក្នុង​មួយជីវិត​យើង​នេះ​បានឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ពាក្យ​ថា​ធ្វើ​មិនបាន​ព្រោះ​ពាក្យ​នេះ​វា​នឹង​ក្លាយទៅជា​ភាព​ទន់ជ្រាយ​ដែល​ឲ្យ​យើង​ត្រូវ​បោះបង់​នូវ​អ្វីដែល​កំពុង​ធ្វើ​ឬក៏​បិទបាំង​នូវ​ចំណេះដឹង​ថ្មីៗ​ដែល​យើង​មិន​ធ្លាប់​ជួប​យើង​ត្រូវ​គិតថា​គ្មានអ្វី​មួយ​ដែល​ធ្វើ​មិនបាន​នោះទេ​គ្រាន់តែ​ពេលខ្លះ​វា​ត្រូវការ​ពេលវេលា​តែប៉ុណ្ណោះ​ការព្យាយាម​នឹង​បានសម្រេច​។

៣.អស់​សង្ឃឹម​ព្រោះ​ពាក្យ​នេះ​និយាយ​ចេញ​មក​ពេលណា​កម្លាំង​ទាំង​អស់ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​នឹង​ត្រូវ​បាត់​ជ្រុះ​ចុះ​ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​នឹង​មាន​ក្តីសង្ឃឹម​ជានិច្ច​។

៤. ពាក្យ​ថា​ខ្ជិល​មិន​គួរ​និយាយ​សូម្បីតែ​និយាយ​លេង​ក៏ដោយ​ព្រោះ​វា​នឹង​បង្កើត​ការដែល​មិន​មាន​ទំនួល​ខុសត្រូវ​ប្រសិនបើ​យើង​ប្រកាន់​យកពាក្យ​នេះ​ទុក​ក្នុង​ចិត្ត​វា​ស្មើនឹង​ពាក្យ​ទទួលយក​នូវ​ការបរាជ័យ​ក្នុង​ជីវិត​បាត់ទៅហើយ​។

៥.​ពាក្យ​ថា​ហត់​នៅពេលដែល​យើង​និយាយ​ពាក្យ​ទាំងនេះ​ចេញមក​រាងកាយ​ទាំងមូល​នឹង​តបស្នង​មកវិញ​នូវ​ភាព​ហត់​ទន់ខ្សោយ​មួយ​រំពេច​ធ្វើ​អ្វី​ក៏ដោយ​យើង​ត្រូវតែ​ចេះ​ប្រមាណ​កម្លាំង​ឬ​ស្ទាបស្ទង់​កម្លាំង​ពេលខ្លះ​បើ​ហត់​ត្រូវ​សម្រាក​បន្តិច​ឲ្យ​មានកំ​លាំង​រួច​ធ្វើដំណើរ​ទៅមុខ​បន្តទៀត​នោះ​ទើប​យើង​បានសម្រេច​លទ្ធផល​។

លោក​រដ្ឋលេខាធិការ​បា​ន​លើកទឹកចិត្ត​ដល់ សិស្សានុសិស្ស និ​សិ​ត្យ ទាំងអស់​ត្រូវ​ប្រកាន់​គោលជំហរ និង​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ត្រូវ​តស៊ូ ព្យាយាម​អត់ធ្មត់​ក្នុងការ​សិក្សា​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ក្តី​ស្រមៃ​និង​ក្តី​បំណងប្រាថ្នា​នៅពេល​អនាគត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម