Connect with us

ព័ត៌មានជាតិ

ក្រុម​ការងារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​លើកឡើង​នូវ​វឌ្ឍនភាព​ខណៈ​ចុះ​អង្កេត​រហ័ស​ទូទាំងប្រទេស

បានផុស

នៅ

​ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​គណៈក​ម្មា​ធិ​ការ​ជាតិ​ដោះស្រាយ​ជនអនាថា​នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​រប​ស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លៃ​ង​មុន​នេះ​ថា ក្រុមការងារ​អង្កេត​រហ័ស​ជាង​៣០០​នាក់​ដែល​បាន​សហការ​ល្អជា​មួយ​អនុគណៈ​កម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​រាជធានី​ខេត្ត​ទាំង​២៥ និង ដៃគូ​ដូចជា Friend International 3PC និង Unicef ដំណើរការ​អង្កេត​រហ័ស​លើក​ទី​២ ទាំងយប់​ទាំង​ថ្ងៃ​នៅ​ទូទាំងប្រទេស​នោះ​សង្កេតឃើញថា ទទួលបាន​លទ្ធផល​គួរ​ចាប់អារម្មណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​របស់​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុង​ការដឹកនាំ​ការប្រជុំ​ដើម្បី​ពិនិត្យ និង​កែសម្រួល​សេចក្ដីព្រាង កិច្ចព្រមព្រៀង ស្ដីពី កិច្ចសហប្រតិបត្តិការ​រវាង​អនុគណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ជនអនាថា​(​អ​.​គ​.​អ​.)​រាជធានី ខេត្ត និង​ខេត្ត នៅ​បន្ទប់​ព្រះ​អង្គឌួង នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នា​ល្ងាច​ថ្ងៃនេះ។

មន្ត្រី​ដដែល​បាន​បន្ថែម​ថា សកម្មភាព​នេះ​ល្អ​ប្រសើរ​ណាស់​ធ្វើឡើង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សម្រាប់​ជន​អនាថា​ដែល​គ្មាន​ទីពឹង គ្មាន​ជម្រក​ស្នាក់នៅ​ទូទាំង​ប្រទេស​។ ម្យ៉ាងទៀត​ក្រុមការងារ​បានចេញ​អង្កេត​រហ័ស​បាន​ជួយ​ពួកគាត់​ទាន់​ពេលវេលា នា​រដូវ​កាល​កូ​វិដ​នេះ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព​កក់ក្តៅ​ឡើងវិញ​។

ក្នុងនាម​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋាន​អនុ​គណៈកម្មា​ធិ​ការ​ជាតិ​ដោះស្រាយ​ជន​អ​នាថា​រាជធានី​ខេត្ត​ទាំង​២៥ និង​ដៃគូ​ទាំងអស់ ដែល​បាន​គាំទ្រ និង​សហការ​យ៉ាងសកម្ម​ទាំងយប់​ថ្ងៃ និង​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​ម្ចាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជនអនាថា​ទាន់ពេលវេលា​ខណៈ​ពួកគាត់​កំពុង​ការលំបាក៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម