Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ទោះបីវិទ្យាសាស្រ្ដជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនជឿនលឿន គឺមិនមានអ្វីប្រែប្រួលឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ លើកឡើងថា ទោះបីជាវិទ្យាសាស្រ្ដ មានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន​ ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយណែនាំថា គ្រប់ក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ហើយត្រូវកសាងផែនការជាក់ស្ដែង សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដោយធានាឲ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅទីកន្លែងណាក៏ដោយ ហើយបើទោះបីជាវិទ្យាសាស្រ្ដមានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សម័យឌីជីថល ប៉ុន្តែមនុស្សវាអត់ឌីជីថល ធ្វើម៉េច!​ លើការជាក់ស្ដែងថ្ងៃមុន ខ្ញុំទៅរអ៊ូដាក់នាយកវិទ្យាស្ថានអប់រំ គេដើរដល់សម័យអគារអញ្ចេះ ទោះបីគ្មាអគារអញ្ចេះ គេក៏មានអគារដំបូលអីស្រួលបួលដែរ ឯងនៅដាក់អារោងការជំនាន់ទសវត្សរ៍ ៨០ ហើយឲ្យមន្ត្រីថ្នាក់បរិញ្ញាបូក ១អង្គុយទៀត វាអស់ឆ្ងល់»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន​ លើកឡើងថា មន្ត្រីនៅទីកន្លែងនោះ មិនមានការកែទម្រង់ខ្លួនឯង ដោយមិនគួរធ្វើអ្វីដដែលៗ ដូចសម័យមុនឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម