Connect with us

ព័ត៌មានជាតិ

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា សម្លេង​រំខាន មិន​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ពុំ​មាន​បញ្ហា​សុខភាព ហើយ​ទោះបី​សម្លេង​រំខាន​ទាំងនេះ មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ​មែន ប៉ុន្តែ​វា​បង្ក​ការប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ និង​អារម្មណ៍​របស់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​សម្រាក​នៅតាម​មន្ទីរពេទ្យ ឬ​នៅ​លំនៅឋាន ដែល​ត្រូវការ​ភាពស្ងប់ស្ងាត់​ជាប្រចាំ និង​សិស្ស​-​និស្សិត​ដែល​ត្រូវការ​ផ្តោតអារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅក្នុង​លិខិត​ទៅកាន់​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា នេះ​។ លោក​លើក​ឡើង​ថា បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​សេចក្តីណែនាំ ស្តីពី​ការបង្ក​សម្លេង​រំខាន​ដោយ​យានយន្ត​គ្រប់​ប្រភេទ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ សង្កេតឃើញថា ឆ្លងតាម​សេចក្តី​ណែនាំ​នេះ ប្រជាពលរដ្ឋ​ទូទៅ​បាន​សម្តែង​ការអបអរសាទរ និង​សន្យា​ចូលរួម​អនុវត្ត​យ៉ាងសកម្ម ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​។ ទន្ទឹមនេះ ក៏​មានមតិ​មួយចំនួន​សម្តែង​ការយល់ឃើញ​ផ្សេងៗ​ថា ការណែនាំ​ឲ្យ​លុបបំបាត់​ការបង្ក​សម្លេង​ពី​យានយន្ត​កែច្នៃ គឺជា​រឿង​ល្អ​ក្នុងការ​កាត់បន្ថយ​ការរំខាន​ដល់​ពលរដ្ឋ ប៉ុន្តែ​វា​មិនមែនជា​ចំណុច​ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុងការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​នោះទេ​។

លោក ខៀវ សុភ័គ បញ្ជាក់ថា ការដាក់ចេញ​នូវ​វិធានការ​លុបបំបាត់​សម្លេង​រំខាន​លើស​កម្រិត ដែល​បង្កឡើង​ដោយ​យានយន្ត​គ្រប់​ប្រភេទ គឺ​មិនមែន​ជា​រឿង​ថ្មី​នោះទេ​។ កិច្ចការ​នេះ​ត្រូវ​បាន​ចាត់តាំង​អនុវត្ត​ស្របតាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ឆ្នាំ​១៩៩៦ និង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០០០ ស្តីពី​ការ​ត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សម្លេង ដែល​បាន​កំរិត​កំណត់​សម្លេង​អតិបរមា​អនុញ្ញាត​ឲ្យ​បញ្ចេញ​សម្លេង​នៅលើ​ផ្លូវ​សាធារណៈ​ចំពោះ​យានយន្ត និង​កំរិត​កំណត់​សម្លេង​អតិបរមា​ដែល​អនុញ្ញាត​នៅ​តំបន់​សាធារណៈ និង​តំបន់​លំនៅឋាន ដែល​ក្នុងនោះ រួមទាំង​តំបន់​មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ និង​គ្រឹះស្ថាន​រដ្ឋបាល​ជាដើម​។

​បើតាម​លោក ខៀវ សុភ័គ ផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ខាងលើ​នេះ ប្រតិកម្ម​បែប​ចំអក និង​មើលស្រាល​ចំពោះ​វិធានការ​នេះ ហាក់ដូច ជាមាន​ការរើសអើង និង​មិនបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ឬ​ជា​អ្នករងគ្រោះ​ដោយ​ប្រយោល ដោយសារ​សម្លេង​រំខាន​ទាំង​នេះឡើយ​។ លោក​ថា “​សម្លេង​រំខាន​អាច​មិន​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ពុំមាន​បញ្ហា​សុខភាព ហើយ​ទោះបី​សម្លេង​រំខាន​ទាំងនេះ មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ពិតមែន ប៉ុន្តែ​វា​បង្ក​ការប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ និង​អារម្មណ៍​របស់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​សម្រាក​នៅតាម​មន្ទីរពេទ្យ ឬ​នៅ​លំនៅឋាន ដែល​ត្រូវការ​ភាពស្ងប់ស្ងាត់​ជាប្រចាំ និង​សិស្ស​-​និស្សិត​ដែល​ត្រូវការ​ផ្តោត​អារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ ទោះ​នៅតាម​គ្រឹះស្ថាន​អប់​នានា​ក្តី ឬ​នៅ​តាម​លំនៅឋាន​ក្តី​”​។

ក្នុង​ន័យ​នេះ លោក ខៀវ សុភ័គ បញ្ជាក់ថា “​ទោះបី​សម្លេង​រំខាន​មិន​កើតមានឡើង​នៅ​គ្រប់​ទីកន្លែង និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក៏ដោយ ប៉ុន្តែ​វិធានការ​នេះ គឺជា​ការអនុវត្តន៍​ស្របតាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន ដោយ​គ្មាន​ការរើសអើង ដើម្បី​រួមចំណែក​ការពារ​ចំពោះ ប្រជាពលរដ្ឋ​ក្នុង​ចំនួន​សមាមាត្រ​ណាមួយ​នោះ ដែល​ជា​អ្នករងគ្រោះ ដោយសារ​ការរំខាន​មក​ពី​សម្លេង ហើយ​ដែល​ផល​ប៉ះពាល់​បង្កឡើង​ដោយ​បញ្ហា​នេះ​មិនគួរ​ត្រូវ​បាន​មើលស្រាល​នោះឡើយ​។ នេះ​គឺជា​វិធាន​ការដែល​ត្រូវ​បាន​ចាត់តាំង​អនុវត្ត​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​របស់​រាជរ​ដ្ឋា​ភិ​បាល ហើយ​អ្នក​រិះគន់ ដែល​ខ្វះ​មូលដ្ឋាន​ពិចារណា​ផ្អែកលើ​ស្មារតី នៃ​ច្បាប់ មានន័យថា ជា​អ្នក​បដិសេធ​មិន​គោរព​ច្បាប់​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សុភ័គ លើកឡើង​ដែរ​ថា ការដាក់ចេញ​វិធានការ​លុបបំបាត់​សម្លេង​រំខាន​នេះ មិនមែន​មានន័យថា អាជ្ញា​ធរមាន​សមត្ថកិច្ច មិនបាន​យកចិត្តទុកដាក់​គិតគូរ​ដល់​បញ្ហា​ចរាចរណ៍​នោះទេ​។ ជាក់ស្តែង ការ​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ត្រូវបានចាត់តាំង​អនុវត្ត​ជាប្រចាំ ជាពិសេស​ចាប់តាំងពី​ចុងឆ្នាំ​២០១៥ នៃ​ដំណើរការ​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ផ្តើមចេញពី​វិធានការ​ផ្សព្វផ្សាយ​អប់រំ និង​វិធានការ​បន្តបន្ទាប់​ជា​ដំណាក់កាលៗ ដូចជា ការត្រួតពិនិត្យ ការផាកពិន័យ និង​រហូត​ឈានដល់​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ក្រោម​ច្បាប់​មួយចំនួនទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ចរាចរណ៍ ជាពិសេស​កាត់បន្ថយ​អត្រា គ្រោះថ្នាក់​ឲ្យ​បានជា​អតិបរមា​។ លោក​បន្តថា ឆ្នាំ​២០២០​កន្លងទៅនេះ ត្រូវបាន​កំណត់​ជា​ឆ្នាំ នៃ​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​២៣​ភាគរយ អ្នកស្លាប់​ថយចុះ​១៧​ភាគរយ និង​អ្នករបួស​ថយចុះ​២៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ការថយចុះ​នៃ​អត្រា​គ្រោះថ្នាក់​នេះ មិនទាន់​រាប់បញ្ចូល​នូវ​កំណើន​យានយន្ត​គ្រប់​ប្រភេទ អ្នកប្រើប្រាស់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បន្ត​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅឡើយ​ទេ​។ ការសម្រេចបាន​លទ្ធផល​វិជ្ជមាន​នេះ ដោយសារ​មានការ​ចូលរួម​គាំទ្រ ពី​គ្រប់​មជ្ឈដ្ឋាន រួមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម