Connect with us

ព័ត៌មានជាតិ

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្នុង​គោលបំណង​ចូលរួម​ជួយ​សម្រួល​ដល់​ការ​លំបាក​និង​ខ្វះខាត​របស់​ពូៗ​និង​លោកតា​ប្រកបរបរ​ធាក់​ស៊ីក្លូរ​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ា​ឡេង បាន​ចេញមុខ​បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​សម្រាប់​មហាជន​ដើម្បី​ប្រមូល​ថវិកា​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ពួកគាត់​នាពេល​សព្វថ្ងៃ​។

លោក ហ៊ុយ យ៉ា​ឡេង បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា កថា​ជ័យ របស់ខ្លួន​ថា​តោះ​លេង Challenge យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជូន​លោកតាៗ​ស៊ីក្លូរ​អោយមាន​ក្តី​សុខ​នា​ជីវិតចុងក្រោយ​។

លោក ហ៊ុយ យ៉ា​ឡេង បាន​បញ្ជាក់​ថា​ ដោយ​ខ្ញុំ​បាន​មើលឃើញ​សន្ទុះ​នៃ​ការ​ស៊ែរ​ចែករំលែក អំពី​រូបភាព​លោកតា​ទឹកភ្នែក​អង្គុយ​ទស្សនា​រឿង​ជីវិត​ខ្លួនឯង​ជីវិត​ឪពុក​តស៊ូ​ធាក់​ស៊ីក្លូ​រឿង​ដើម្បី​កូន​ដែល​ការ​ស៊ែរ​នោះ​កើនឡើង​រហូតដល់​១២០០០​នាក់​ស៊ែរ។

ផលិតករ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ ដោយសារតែ​ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹកចិត្ត​បង្កើត​Challenge នេះ​ឡើង​សង្ឃឹមថា​បាន​ថវិកា ខ្លះ​ជូន​លោកតាៗ​ទាំង​៣០០​នាក់​ដែល​កំពុង​ប្រកប​របរ​ធាក់​ស៊ីក្លូ​ឲ្យ​មាន​សេចក្តីសុខ​ខ្លះ​នា​ជីវិត​ចុងក្រោយ សូម​បងប្អូន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ចូលរួម​តាម​សទ្ធា​។

បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​នេះ​លោក​ហ៊ុយ យ៉ា​ឡេង​បាន​លើកឡើង​ថា ​សប្បុរស​ជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​អាច​ចូលរួម​តាម​សកម្ម​វិធី​នៃ​ការ​បញ្ចាំង​កុន​នៅ​ទីវាល​ជូន​លោកតា ៣០០​នាក់​ទស្សនា​ភាពយន្ត​ជីវិត​រឿង ដើម្បី​កូន ដោយមាន​រៀបចំ​អាហារ​ពេល​ល្ងាច​និង​ជូន​ថវិកា​លោកតាៗ​ដើម្បី​ជួយ​បន្ធូរ​ទុក្ខ​លំបាក។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​ខែមករា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​៥​រសៀល​ដែលមាន​ទីតាំង​ស្ថិតនៅ​នាយកដ្ឋាន​ភាពយន្ត​ថ្មី​ទល់មុខ​វត្ត​កៀន​ឃ្លាំង​។

សូម​បញ្ជាក់​ថា ចំពោះ​សប្បុរសជន​ដែល​ចូលរួម​បរិច្ចាគ​អាច​ធ្វើ​ឡើង​តាម​លេខ​អា​ខោ​ន​លោក ហ៊ុយ យ៉ា​ឡេង ដូចខាងក្រោម Account Name : Huy Yaleng (ABA Account Number :000 205 738)/ ACLEDA Account Number : 0900 00 41733313, ACLEDA ToanChet : 06 9239789 / Wing Account Number : 03975972 ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ / ០៦៩ ២៣៩ ៧៨៩ ៕

ដោយ ៖ ចាន់​រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១១ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១២ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម