ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីឲ្យឈរនៅកណ្ដាល ពេលដោះស្រាយបញ្ហានានានៅក្រៅប្រព័ន្ធតុលាការ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្ត នៅពេលដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ត្រូវតែឈរនៅកណ្ដាល និងថ្លឹងថ្លែងឲ្យបានម៉ត់ចត់ ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា។
ការណែនាំនេះ ធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំជាថ្មីដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្ត ត្រូវខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ នៅក្រៅប្រព័ន្ធតុលាការ ហើយត្រូវយកចិត្តទុកដាក់នៅគ្រប់បញ្ហាទាំងអស់ នៅមូលដ្ឋានរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ជម្លោះដែលបានកើតឡើង គឺខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ យើងមិនអាចបន្ទោសតុលាការបានទេ ឲ្យតែចូលតុលាការផ្លុកមិនដែលកាត់ឲ្យស្មើទេ គឺកាត់មួយឈ្នះ មួយចាញ់…អ្នកឈ្នះថា តុលាការយុត្តិធម៌ អ្នកចាញ់ថា អយុត្តិធម៌»។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជម្រើសមួយដែលល្អ គឺជ្រើសរើសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច។
«ដើម្បីធានាបានលើបញ្ហានេះ មន្ត្រីរបស់យើងត្រូវតែឈរនៅចន្លោះកណ្ដាល ថ្លឹងថ្លែង ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា ជាពិសេសរឿងរ៉ាវទាំងឡាយទាក់ទងនឹងបញ្ហាដីធ្លីនេះឯង»។ នេះជាការថ្លែងដោយសង្កត់ធ្ងន់របស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា មន្ត្រីនៅតាមមូលដ្ឋានកុំរពឹសដៃ ចុះហត្ថលេខាលើបញ្ហាដីព្រៃឲ្យសោះ ដោយត្រូវប្រយ័ត្នប្រយែងអំពីបញ្ហានេះ ព្រោះមិនមែនជារឿងល្អនោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ