Connect with us

ព័ត៌មានជាតិ

ចំណូល​ពលរដ្ឋ​ខេត្ត​ស្វាយ​រៀង​កើន​ឡើង​ ២៦៧ ដុល្លារ​ រហូត​ដល់​ ១ ៥៥៩ ​ដុល្លារ​អាមេរិក

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តី​ពី «​ភាព​ជោគ​ជ័យ​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លង​មក​របស់​រដ្ឋបាល​ខេត្ត​​ស្វាយ​រៀង» លោក ម៉ែន វិបុល​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា GDP របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​សម្រាប់​មនុស្ស​ម្នាក់​ទទួល​បាន​ចំណូល​មធ្យម​ ១ ៥៥៩ ​ដុល្លារ​អាមេរិកគឺ​​​កើន​ឡើង ២៦៧ដុល្លារ​ បើ​ធៀប​ឆ្នាំ​២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣​នេះ លោក ម៉ែន វិបុល បាន​មាន​ប្រសាសន៍​​ថា ខេត្ត​ស្វាយ​រៀង​​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍ដែលមាន​ចម្ងាយ​ ១២៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ខេត្ដស្វាយរៀងមានកំណើនសេដ្ឋកិច្ច ៥,៦% ក្នុងនោះបានចូលរួមចំណែកពីវិស័យកសិកម្មប្រមាណជា ៤៣,៧៦% វិស័យឧស្សាហកម្ម ប្រមាណជា ៣៨,១២% និងវិស័យសេវាកម្មប្រមាណជា ១៨,១២%។

លោក​បន្ត​ថា សម្រាប់​ចំណូលមធ្យម​មនុស្សម្នាក់មានប្រមាណ ១.៥៩៥ដុល្លារអាម៉េរិក កើនឡើង ២៦៧ដុល្លារ បើប្រៀប​ធៀប​នឹងឆ្នាំ២០១៨។ ចំពោះទំហំសេដ្ឋកិច្ច (GDP) ខេត្តស្វាយរៀង មានចំនួន ១.០៩៤.៦១៦.៩២៥ដុល្លារ​ នៅ​ឆ្នាំ​២០២២។

ខេត្ត​ស្វាយរៀង​ជា​ខេត្ត​ដែល​មាន​ភូមិសាស្រ្ត​ជាប់​ប្រទេស​វៀតណាម​ មាន​ផ្ទៃដីសរុប ២.៩៦៦,៤០ គីឡូ​ម៉ែត្រ​ក្រឡា ចែក​ចេញ​ជា ២ក្រុង ៦ស្រុក ៦៨ឃុំ ១២​សង្កាត់ ៦៩០ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៧៤.៦៣៥នាក់។ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំ​ឡើងមាន ៤៣៨.០៩៥នាក់ ហើយ​ប្រជាជនអាយុ ១៨ឆ្នាំឡើង​ដែល​មាន​ការងារ​​ធ្វើ​​មាន​ចំនួន ៩២,៦%។

ខេត្តមានទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារព្រំដែនចំនួន ៨ កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង និងមានកំពង់ផែ ០១កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗ និងការធ្វើដំណើរឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្ដរជាតិ ។ រដ្ឋបាល​ខេត្ត​ក៏​គ្រោង​រៀបចំសំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំបង្កើតច្រកទ្វារតំបន់ព្រំដែនមួយកន្លែងទៀត គឺច្រកទ្វារតំបន់ព្រំដែនក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច២ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

Sokha Hotels

ព័ត៌មានពេញនិយម