ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កុំតែបានសម្ដេចរឹងនោះទេ កុំអីលោក ឃួង ស្រេង មិនបានបន្តតំណែងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២ឡើយ។

ការអះអាងនេះ ធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូម្បីតែ ឃួង ស្រេង នេះ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងម៉ងទៅ អត់បានចូលអាណត្តិទី ២ទេ…ហើយព័ត៌មានចេញពីជ្រុងមកវាយអាស្រេង រហូតៗ ប៉ុន្តែខ្ញុំរឹង…អាហ្នឹងនិយាយវាឲ្យពិត វាមានអញ្ចឹងៗ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ករណីនេះ សម្ដេចមិនដែលប្រាប់លោក ឃួង ស្រេង ទេ តែពេលនេះសម្ដេចថ្លែងប្រាប់ជាចំហតែម្ដង ដើម្បីដាស់តឿនមន្ត្រីនានាឲ្យបញ្ឈប់ការជេរ ឬចាក់រុកអ្នកដទៃ។
កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២បន្តទៀត។
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២នេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួររំលឹកថា លោក ឃួង ស្រេង ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផ្លូវការ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងមុខតំណែងថ្មី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ