Connect with us

ព័ត៌មានជាតិ

ទូតអង់គ្លេស ៖ ទោះបី កម្ពុជា ចាកចេញពីប្រទេសក្រីក្រ ក៏ អង់គ្លេស នៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ កម្ពុជា ដែរ

បានផុស

នៅ

លោក ដូ​មី​និក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ថា ទោះបី កម្ពុជា ចាក​ចេញ​ពី​ប្រទេស​ក្រីក្រ (Least Developed Country) ក៏​ចក្រភព​អង់គ្លេស នៅតែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែរ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme) ហៅ​កាត់ DCTS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី ២៦ មេសា នៅ​ទីស្ដីការ​ក្រសួង លោក ដូ​មី​និក វីល្លៀម បាន​បន្ត​ថា ចក្រភព​អង់គ្លេស គ្រោង​នឹង​រៀបចំ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme – DCTS) ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ខែ​មេសា ឆ្នាំ ២០២៣ នេះ។

លោក​ឯកអគ្គរាជទូត បាន​បន្ត​ទៀត​ថា ទោះបី​ស្ថានភាព​កម្ពុជា​ចាក​ចេញពី​ប្រទេស​ក្រីក្រ (Least Developed Country) ក៏​ចក្រភព​អង់គ្លេស នៅតែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែរ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme) ហៅ​កាត់ DCTS។

លោក​ឯកអគ្គរាជទូត បាន​បន្ថែម​ថា តាមរយៈ​ការ​អនុគ្រោះ​នេះ កម្ពុជា បាន​ទទួល​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​នាំចេញ​ទំនិញ​មួយ​ចំនួន​ទៅ អង់គ្លេស មាន​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន ដោយ​គ្មាន​របាំង​ពន្ធ​ឡើយ ខណៈ​ផលិតផល​អង់គ្លេស​នាំ​ចូល​មក​កម្ពុជា មាន រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អគ្គិសនី គ្រឿង​អេឡិចត្រូនិក​ជាដើម។

លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់​ទៀត​ថា ចក្រភព​អង់គ្លេស នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល TVET បន្ថែម​ទៀត នៅ​កម្ពុជា និង​បាន​ផ្ដល់​យោបល់​ឲ្យ​ភាគី​កម្ពុជា អាច​បង្កើត​បណ្ដាញ TVET ក្នុង​ឱកាស​វេទិកា​អប់រំ​ពិភពលោក​លើក​ទី ១៩ នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី ៧-១០ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​មជ្ឈមណ្ឌល​អេ​លីហ្សា​ប៊ែ​ត​ទី ២ ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស។ ជាមួយ​នេះ ឯកអគ្គរាជទូត មាន​បំណង​ចង់​ទាក់ទាញ​អ្នក​ជំនាញ​អង់គ្លេស​មក​បណ្ដុះបណ្ដាល​នៅ​កម្ពុជា។

លោក​បណ្ឌិត អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​ចក្រភព​អង់គ្លេស​មាន​ស្ថានភាព​ល្អ ដែល​ផ្តល់​ការងារ​ដល់​ស្ត្រី​កម្ពុជា​ជាច្រើន ខណៈ​ចក្រភព​អង់គ្លេស​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​ស្ត្រី​នៅ​កម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជា និង​ចក្រភព​អង់គ្លេស គ្រោង​នឹង​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MoU) ស្ដីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នា នា​ពេល​ខាង​មុខ ដើម្បី​ជំរុញ​ការ​ដោះដូរ​ទំនិញ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

ចំពោះ​អ្នក​ជំនាញ​អង់គ្លេស​មក​បណ្ដុះបណ្ដាល​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី ក៏បាន​ឆ្លើយតប​វិញ​ថា ក្រសួង​ការងារ អាច​ផ្តល់​បណ្ណ​ការងារ និង​កូតា សម្រាប់​បុគ្គលិក​ជនជាតិ​អង់គ្លេស​ដែល​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះ ក្រសួង ក៏​នឹង​ផ្តល់​អាទិភាព​សម្របសម្រួល​អ្នក​ជំនាញ​ជាន់ខ្ពស់​ជូន​ភាគី​ចក្រភព​អង់គ្លេស​ផង​ដែរ។

គួរ​បញ្ជាក់​ថា បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចក្រភព​អង់គ្លេស បាន​បន្ត​កើន​ឡើង​ជាប់​ជា​លំដាប់។ ជាក់ស្ដែង ក្នុង​ឆ្នាំ ២០២២ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ បាន​កើន​ដល់​ជាង ៩៧៧ លាន​ដុល្លារ​អាមេរិក មាន​ការ​កើន​ឡើង​ប្រមាណ ២៣.៩% ធៀប​នឹង​ឆ្នាំ ២០២១ ហើយ​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស គឺ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប រីឯ​ទំនិញ​ដែល​ចក្រភព​អង់គ្លេស​នាំ​ចូល​មក​កម្ពុជា គឺ​រថយន្ត និង​កាកសំណល់​ឧស្សាហកម្ម​សម្រាប់​ផលិត​ចំណី​សត្វ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម