ព័ត៌មានជាតិ
សិង្ហបុរី រក្សាបានចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅកម្ពុជា
នេះជាការបញ្ជាក់របស់លោក មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចប់អាណត្តិ ខណៈដែលលោកបានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតនៅកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ឃើញថា ឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ លោក មៃខើល តាន់ កេង ស៊ីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ និងបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយនឹងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិត និងទ្រព្យ សម្បតិ្ត ក្នុងគ្រោះមហន្តរាយដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះ ផងដែរ។
លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា បេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជាទទួលបានជោគជ័យ ដោយសារបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានការរីកចម្រើន ជាពិសេសទំហំពាណិជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់។ ទំហំវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា ចំណែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ បានអនុវត្តតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភា បានអញ្ជើញទៅបំពេញទស្សនកិច្ចស្វែងយល់អំពីសភានៃសាធារណរដ្ឋសិង្ហបុរី ហើយឆ្នាំ២០១៩ អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅប្រទេសសិង្ហបុរី។ ប្រទេសទាំងពីរនឹងបន្តខិតខំថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ហើយការីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាពិសេសក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការមកទស្សនកិច្ចរបស់ប្រជាជនសិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ០២ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥.៦ ភាគរយ។ សម្តេចសង្ឃឹមថា ក្រោយជំងឺកូវីដ១៩នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រជាជន និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ដែរថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មកដល់ពេលនេះ មានគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតជាង៦០០ បានបើកដំណើរការឡើងវិញ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?