ព័ត៌មានជាតិ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន បន្ទាប់ពីមានមតិរិះគន់ និងគាំទ្រ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបន្ទាប់ពីបានឃើញការផ្តល់មតិ “Comments” ក្នុងបណ្ដាញព័ត៌មានសង្គម ដោយមានបុគ្គលខ្លះគាំទ្របញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀតបានបញ្ចេញមតិក្នុងន័យចំអក រិះគន់ និងចោទប្រកាន់។
អ្នកនាំពាក្យគណៈកម្មការជាតិ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរបានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។
គណៈកម្មការជាតិបញ្ជាក់ថា កិច្ចការងារជាប្រចាំក្នុងការក្តាប់ព័ត៌មានស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ គឺថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ ក្នុងករណីខ្វះកម្លាំង ខ្វះមធ្យោបាយ ថ្នាក់ខេត្តអាចស្នើសុំមកគណៈកម្មការជាតិ គឺថ្នាក់ជាតិ នឹងផ្តល់កម្លាំងមធ្យោបាយចុះទៅសហការបង្ក្រាបភ្លាម។ ប៉ុន្តែករណីបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ខែមេសា មិនមានសេចក្តីរាយការណ៍ ឬការស្នើសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មកថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មាន ទើបឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទទួលភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល សម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមដោយផ្ទាល់ ដោយមិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព។
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ និងអ្នកសារព័ត៌មាន ហើយក៏សូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់