Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីសរសើរថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ដែលបានប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ច្រើនជាងគេក្នុងចំណាត់ថ្នាក់ លេខ៤ ក្នុងចំណោមសហគ្រាស១០

បានផុស

នៅ

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកសី្រ នាយកធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ច្រើនជាងគេក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសហគ្រាសចំនួន១០ ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារលិខិតថ្លែងអំណគុណជូនថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកការបំពេញកាតព្វកិច្ចបង់ពន្ធបានល្អ និងដោយស្ម័គ្រចិត្តរបស់សហគ្រាសលោក-លោកស្រី គឺជាគំរូដ៏ល្អសម្រាប់សហគ្រាសនានា ជាពិសេសការឆ្លុះបញ្ចាំងពីអនុលោមភាពសារពើពន្ធកម្រិតខ្ពស់ និងអភិបាលកិច្ច សាជីវកម្មដ៏ល្អប្រសើររបស់សហគ្រាស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ជាមួយគ្នានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ជូនដល់សហគ្រាសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា»។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក-លោកស្រីនាយក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកទាំងអស់របស់ធនាការអេស៊ីលីដាទទួលបានជោគជ័យរាល់កិច្ចអាជីវកម្ម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម