Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីរំលឹក មន្ទីរពេទ្យសាធារណៈ ត្រៀមព្យាបាល និងសង្គ្រោះ កំឡុងប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រេីនរំលឹក លោក លោកស្រី អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ ក្នុងការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យ សាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានជម្រាបជូន អគ្គនាយក នាយក ប្រធាន មន្ទីរពេទ្យជាតិ, លោកស្រីនាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, លោក លោកស្រីបធានមន្ទីរពេទ្យបង្អែករាជធានី-ខេត្តពាក់ព័ន្ធ ស្ដីពី សេចក្តីណែនាំក្រើនរំលឹកក្នុងការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាលបានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ដោយមានរថយន្តគិលានសង្គ្រោះ និងរថយន្តគ្លីនិកចល័ត នៅតាមទីកន្លែងប្រចាំការតាមគោលដៅកំណត់ ទាំង ២២គោលដៅ នៅក្នុងរាជធានីភ្នំពេញរួចមកហើយ។ បន្ថែមលើនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹក លោក លោកស្រី អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ ត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ក្នុងការផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីធានាឱ្យការផ្តល់សេវាបានទាន់ពេលវេលា ជាពិសេសប្រសិនបើមានឧបទ្ទវហេតុផ្សេងៗកើតឡើងជាយថាហេតុ។

លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ការត្រៀមលក្ខណៈរួមមានដូចជា៖ ១. រៀបចំបែងចែកក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវបន្ថែមប្រចាំថ្ងៃ នៅតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់។ ២. ត្រៀមឱសថ សម្ភារបរិក្ខារពេទ្យ និងមធ្យោបាយផ្សេងៗ សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ៣. ត្រៀមលក្ខណៈចល័តគ្រូពេទ្យបន្ថែម សម្រាប់ជួយឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការ។ល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ៩ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម