ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានអន្តរជាតិថា ស៊ីរ៉ូប៍ក្អកកុមារលើសកម្រិត មាននៅកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឆ្លើយតបសំណួរ កម្ពុជាថ្មី នៅមុននេះ ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ថា ក្រសួងសុខាភិបាល សូមធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មានអន្តរជាតិ SWARAIYA ដែលបានចុះ ផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា៖ អាជ្ញាធរឱសថ និងចំណីអាហារ រដ្ឋ Punjab របស់ប្រទេសឥណ្ឌ បានប្រមូលសំណាក ឱសថ GUAIFENSIN SYRUP TG SYRUP ដែលបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា៖ “ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការ ស្រាវជ្រាវភ្លាមៗ តែមិនមានភស្តុតាងណាដែលបញ្ជាក់ថា ឱសថ GUAIFENSIN SYRUP TG SYRUP មានចរាចរក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ និង ឱសថនេះពុំមានចុះបញ្ជិកាឱសថនៅក្រសួងសុខាភិបាលនោះឡើយ។ ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ GUAIFENSIN SYRUP TG SYRUP សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០”។

តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានជម្រាបជូន ដល់លោក-លោកស្រី វេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម RAPID ALERT SYSTEM លេខ 4/2023 របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញថា ឱសថ GUAIFENSIN SYRUP TG SYRUP មានសារធាតុសកម្មឱសថ Guaifenesin 100 mg/5mL, ផលិតដោយរោងចក្រផលិតឱសថ QP PHARMACHEM LTD., India ដែលកំពុងចរាចរនៅ ប្រទេស Marshall Islands និង Federated States of Micronesia មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Ghycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Phamacopoeia) បានអនុញ្ញាត។ តាមការបញ្ជាក់ពីអង្គការ សុខភាពពិភពលោកបានរកឃើញថា សារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិត បទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ ដែលអាចបង្កឱ្យស្លាប់បាន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ