ព័ត៌មានជាតិ
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងប្រមាណមួយម៉ឺននាក់ ឈរតាមដងផ្លូវសាទរដង្ហែគប់ព្រះអគ្គិជ័យកីឡា
ក្នុងពិធីប្រគល់ទទួលភ្លើងគប់ព្រះអគ្គិជ័យកីឡា នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋប្រមាណមួយម៉ឺននាក់នៅតាមដងផ្លូវជាតិលេខ៧ បាននាំគ្នាឈរសាទរក្នុងពិធីដង្ហែភ្លើងគប់ព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចេញដំណើរពីប្រទេសឡាវ ឆ្ពោះមកទឹកដីកម្ពុជាខេត្តស្ទឹងត្រែង។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមានប្រសាសន៍ថា ទោះមានស្ថានភាពអាកាសធាតុក្តៅយ៉ាងណាប្រជាពលរដ្ឋខេត្តស្ទឹងត្រែងមិនគិតពីអាកាសធាតុក្តៅ ឬ ត្រជាក់នោះទេ គែពួកគាត់បានសាទរជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល កម្ពុជានិងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធអាជ្ញាធរខេត្តរៀបចំទទួលស្វាគមន៍ពិធីដង្ហែភ្លើងគប់នេះ។

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា ភ្លើងគប់ព្រះអគ្គិជ័យកីឡានិងតម្កល់ទុកមួយយប់ នៅវត្តស្រះកែវមុនីវណ្ណ(ហៅវត្តលើ) នៅពេលព្រឹកថ្ងៃទី២៨ ទើបដង្ហែចេញទៅត្រឹមព្រំប្រទល់ខេត្តក្រចេះទទួលបន្តឆ្ពោះធ្វើដំណើរទៅតាមបណ្តាខេត្ត ផ្សេងៗទៀតដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋកម្ពុជាបានឃើញពីព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ផងដែរ។

លោក ហោសារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍មានប្រសាសន៍ថា ការតម្កល់ភ្លើងគប់ព្រះអគ្គិជ័យកីឡាមួយយប់នៅខេត្តស្ទឹងត្រែងបានបង្ហាញភាពទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តស្ទឹងត្រែងកាន់តែច្រើនឡើង តាមរយៈពិធីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ទទួលស្គាល់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅតាមបណ្តាលប្រទេសក្នុងអាស៊ាន បានចងចាំមិនភ្លេចចំពោះប្រវត្តិសាស្ត្រមួយនេះ។

សូមបញ្ជាក់ថា ភ្លើងគប់ព្រះអគ្គិជ័យកីឡាបន្ទាប់ពីតម្កល់ នៅវត្តស្រះកែវមន្នីវណ្ណ ហៅវត្តលើ ក្នុងក្រុងស្ទឹងត្រែង១យប់ ក្រុមដង្ហែព្រះអគ្គិជ័យកីឡា និងធ្វើពិធីប្រគល់ទទួលរវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅព្រឹកថ្ងៃទី ២៨ មេសា ឆ្នាំ២០២៣ស្អែកនេះ៕
ដោយ ៖ ងិនលីម






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


