Connect with us

ព័ត៌មានជាតិ

បិទ​វគ្គ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព​ របស់​មន្ត្រី​នៅ​ថ្នាក់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

បានផុស

នៅ

សៀម​រា​ប ៖ ឆ្លងតាម​ការបណ្តុះបណ្តាល​អស់​រយៈពេល​៣​ថ្ងៃ វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(​ជំហាន​ទី​២) នៅ​សណ្ឋាគារ​រី​ជីន​ស៊ី​អង្គរ ខេត្តសៀមរាប ដែល​បាន​ដំណើរការ​ទៅ​ប្រកប ដោយ​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​នៅ​ថ្នាក់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មកពី​១៤​ខេត្ត ដោយ​ផ្តោត​សំខាន់​លើ​ការផ្តល់​ចំណេះដឹង​នៃ​ការអនុវត្ត​ការងារ​ជាក់ស្តែង ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន ត្រូវបាន​បិទ​នៅ​រសៀល​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​បញ្ជាក់​របស់​លោកស្រី​គណៈ​គ្រប់​គ្រង​វគ្គ បាន​លើក​នូវ ប្រធានបទ​សំខាន់ៗ​រួមមាន​ឱកាស និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ ប្រៃសណីយ៍ ការគ្រប់គ្រង​អា​ជី​កម្ម​ប្រៃសណីយ៍ វិស័យ​ទូរគមនាគមន៍ ការគ្រប់គ្រង​ធនធាន​វិសាល​នៃ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន បច្ចេកវិទ្យា​ថ្មីៗ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​តាម​ជំនាញ​នីមួយៗ ការងារ​គ្រប់គ្រង​ធនធានមនុស្ស សវនកម្ម និង​អធិការកិច្ច​ជាដើម ដែល​អង្គ​ពិភាក្សា​បានលើកឡើង។

មានប្រសាសន៍​បិទ​វគ្គ​បណ្តុះបណ្តាល​នោះ​ដែរ ​លោក ខាយ ឃុនហេង បាន​បញ្ជាក់​ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​តាម​បណ្តា​មន្ទីរ ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត នៅ​តំបន់​៣​ខេត្ត​សៀមរាប ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឲ្យ​កាន់តែ​ជឿនលឿន​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋលេខាធិការ ក៏បាន​លើក​ផង​ដែរ ពី​គោលបំណង​ពង្រឹង​សមត្ថភាព របស់​មន្ត្រី​នៅ​ថ្នាក់​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទាំង​១៤​ខេត្ត កំណត់​ជា​តំបន់ សិក្ខាសាលា​ផ្តល់​ចំណេះដឹង លើ​ការអនុវត្ត​ការងារ​ជាក់ស្តែង ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​។ លោក​បាន​បន្ត​ថា សិក្ខាសាលា​រយៈពេល​៣​ថ្ងៃនេះ​ពិតជា​ធ្វើ​ឲ្យ​សិក្ខាកាម​ទាំងអស់គ្នា​កាន់តែ​យល់ច្បាស់​ថា គ្មាន​ភាពជោគជ័យ​ណាមួយ​អាច​កើតឡើង​បានទេ បើ​គ្មាន​ការពង្រឹង​សមត្ថភាព​ចំណេះដឹង ក្នុងការ​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ដូចដែល​យើង​បាន​ឆ្លងកាត់​ប៉ុន្មាន​ថ្ងៃនេះ។

លោក​ក៏បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់​បន្ត​ពង្រឹង​និង​ពង្រីក ចំណេះដឹង​បន្ថែម​ទៀត សម្រាប់​ចូលរួមចំណែក​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជា​ជីវៈ ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​នៅតាម​អង្គភាព​រៀងៗ​ខ្លួន​ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បន្ថែម​មួយកម្រិត​ទៀត​។

លោក​ក៏បាន​បន្តទៀតថា ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក​រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ គឺ​ចង់​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ និង​គុណ​វុ​ឌ្ឍ​គ្រប់គ្រាន់​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង ឌីជីថល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​ក៏​មាន​ជំនឿ​ជឿជាក់​ថា លទ្ធផល​ដែល​ទទួល​បាន​ក្នុង​អង្គ​សិក្ខាសាលា​នា​ប៉ុន្មាន​ថ្ងៃនេះ ពិតជា​មិនទាន់​បានល្អ​គ្រប់​ជ្រុងជ្រោយ​ទេ ព្រោះ​ការ​លើកឡើង​នូវ​ដំណោះស្រាយ​ខ្លះ​មិនទាន់​ឆ្លើយតប​តាម​ការចង់បាន​របស់​សិក្ខាកាម ដោយសារ​លិខិត​បទដ្ឋាន​គតិយុត្តិ​ខ្លះ​នៅមាន​ភាពមិនច្បាស់លាស់ ដែល​ទាមទារ​អោយមាន​ការធ្វើ​វិសោធនកម្ម និង កសាង​បន្ថែម ឬ​កែលម្អ​តាម​ការចាំបាច់។

លោក​ខាយ ឃុនហេង បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​តាមដាន ដោយមាន​ការលើកឡើង​នូវ​ចំណុច​សំខាន់​ពាក់ព័ន្ធ​ដែល​បាន​ជួបប្រទះ ដូចជា​ប្រភេទ​បទល្មើស​ទូរគមនាគមន៍ ការងារ​គ្រប់គ្រង​បង្គោល​អង់​តែ​ន រួម​ទាំង​ដំណោះស្រាយ​ចំពោះ​ទស្សនៈ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ចំពោះ​ការកំណត់​ដែន​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច និង​បញ្ហា​សេវា​ខ្សោយ​ឬ​មិនមាន​សេវា​គ្របដណ្តប់​នៅតាម​តំបន់​ខ្លះ​ពី​សេវា​ទូរ​សព្ទ​ចល័ត​3G និង​4G​ជាដើម ព្រមទាំង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ត តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត ក្នុង​ការ​បង្កើន​នូវ​ចំណេះដឹង​របស់ខ្លួន​បន្ថែ​ម ឬ តាមរយៈ​ភេ​ជ​របស់​ក្រសួង​ជាដើម៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង ១៨ លានដុល្លារ សម្ពោធជាផ្លូវការនៅដើមខែមេសា

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

វប្បធម៌ ជំនឿ១១ នាទីutes មុន

គ្រឿង​តុបតែងផ្ទះ មិនត្រឹម​លម្អ​ តែជួយ​បង្កើន​សំណាង និង​លាភក្នុងថ្ងៃចូល​ឆ្នាំ​ចិន

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម