Connect with us

ព័ត៌មានជាតិ

ស្លាប់៩៨នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ រយៈ​ពេល១៩ថ្ងៃ ក្នុង​ខែ​មករា​នេះ​

បានផុស

នៅ

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ​រយៈ​ពេល​១៩​ថ្ងៃ​ ដោយ​គិត​ចាប់​ពី​ថ្ងៃទី​០១ ដល់ថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២១​នេះ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​១៧៩ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន​៩៨ នាក់ របួសចំនួន២៥៤ នាក់​របួសធ្ងន់ចំនួន១៦៣ នាក់។

ចំណែក​នៅ​ថ្ងៃ​អង្គារ ទី១៩ ខែ​មករា ឆ្នាំ២០២១នេះ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​ចំនួន០៩ លើក ក្នុង​នោះ​ស្លាប់ចំនួន​០៣ នាក់ របួសចំនួន០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៨​នាក់​ ហើយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​តាម​រាជធានី​ខេត្ត ​ចំនួន០៧​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខៀន បានឲ្យដឹងដែរថា ​រយៈពេល១៩ថ្ងៃ ដើម​ខែ​មករា​នេះ​ដែរ ​មានយានយន្តល្មើសចំនួន១៧៦២៥ គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ ក្នុង​នោះ​ម៉ូតូ​ចំនួន​១៣០៥៤ គ្រឿង និង​រថយន្តគ្រប់ប្រភេទចំនួន​​៤៥៧១ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៣៦៣៣ គ្រឿង និងរថយន្តធំចំនួន៩៣៨ គ្រឿង។

សម្រាប់ថ្ងៃទី១៩ ខែ​មករា នេះ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និង​ផាក​ពិន័យ​យាន​​យន្តសរុបចំនួន១០៦០ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧៩៩ គ្រឿង និងរថយន្តគ្រប់ប្រភេទ​ចំនួន២៦១ គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង៧៩៩ គ្រឿង​នោះ បើកបរដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៧១២ នាក់, បើក​បរល្មើសសញ្ញាចំនួន២៤ គ្រឿង, ស្រវឹងចំនួន១៨ នាក់,  បើកបរដោយអត់ស្លាកលេខចំនួន១៨ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន​២៥ នាក់។  

ចំណែករថយន្តទាំង២៦១ គ្រឿងនោះ មានរថយន្តតូចចំនួន២១៣ គ្រឿង និងរថយន្តធំចំនួន​៤៨ ​គ្រឿង ​ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើស​ល្បឿន​ចំនួន​៤៧​គ្រឿង,​ អត់មានប័ណ្ណបើកបរចំនួន១១ នាក់, ល្មើសញ្ញាចំនួន១៣ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់

ចំនួន​១២៧នាក់, លើសចំណុះចំនួន០៧​គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៧ នាក់, អត់​ស្លាកលេខចំនួន​១៦ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣៣ នាក់៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម