ព័ត៌មានជាតិ
ខេត្តស្វាយរៀងស្ថាបនាផ្លូវក្រវាត់ព្រំដែនបានជាង ៨០ ភាគរយ ក្នុងតំបន់បោះបង្គោលព្រំដែនរួច
បើតាមការបញ្ជាក់របស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង កងវិស្វកម្មបានស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀងសម្រេចបានជាង ៨០ ភាគរយនៅភូមិសាស្រ្តដែលបោះបង្គោលព្រំដែនរួចរាល់។
ថ្លែងនៅក្នុងសន្និសីទបង្ហាញពីជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីម្សិលមិញនេះ លោក ម៉ែន វិបុល បានឲ្យដឹងថា ការស្ថាបនាផ្លូវក្រវាត់ព្រំដែន ធ្វើឡើងតែទីតាំងដែលបោះបង្គោលព្រំដែនរួចរាល់តែប៉ុណ្ណោះ។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
«ដូចបានបញ្ជាក់ នៅតំបន់ដែលដែលមិនទាន់បោះបង្គោលព្រំដែនរួច អត់ទាន់ធ្វើទេពីព្រោះមិនទាន់ឯកភាពគ្នា ព្រោះមិនដឹងធ្វើចាប់ពីណាទៅណា។ ទាល់តែមានការកំណត់ច្បាស់ យើងមិនអាចចេះតែធ្វើនោះទេ។ និយាយរួមការធ្វើផ្លូវក្រវាត់តាមព្រំដែនសម្រេចបានជាង ៨០% នៅទីតាំងដែលបោះបង្គោលព្រំដែនរួច»។
លោកបន្តទៀតថា ជាគោលការណ៍ការធ្វើផ្លូវក្រវាត់ព្រំដែនត្រូវសាងសង់គម្លាត ៣០ ម៉ែត្រពីបង្គោលព្រំដែនដែលបោះរួចដែលឯកភាពពីភាគីទាំងពីរ។
លោកអភិបាលខេត្តបានលើកឡើងបន្តទៀតថា ខេត្តស្វាយរៀងមានភូមិសាស្រ្តជាប់ខេត្តពីររបស់ប្រទេសវៀតណាម។ ក្នុងនោះជាប់ខេត្តតៃនិញប្រវែង ១៣០ គីឡូម៉ែត្រនៅសល់ ៧ បង្គោលទៀតមិនទាន់បោះរួចស្មើចម្ងាយជាង ៧ គីឡូម៉ែត្រ និងខេត្តឡុងអាននៅ ១៣ បង្គោល ក្នុងចម្ងាយ ១២៨ គីឡូម៉ែត្រ។

ខេត្តស្វាយរៀងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមប្រវែងសរុប ២៥៨ គីឡូម៉ែត្រ។ មានច្រកទ្វារព្រំដែនចំនួន ៨ កន្លែងក្នុងនោះ ច្រកទ្វារព្រំដែនអន្តរជាតិ ២ កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី ២ កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤ កន្លែង និងមានកំពង់ផែ ០១ កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗនិងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្ដរជាតិ។
បច្ចុប្បន្នរដ្ឋបាលខេត្ដស្វាយរៀង ក៏កំពុងរៀបចំសំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំបង្កើតច្រកទ្វារតំបន់ព្រំដែនមួយកន្លែងទៀត គឺច្រកទ្វារតំបន់ព្រំដែនក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ក្នុងស្រុកស្វាយជ្រំ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ