Connect with us

ព័ត៌មានជាតិ

លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី

បានផុស

នៅ

លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី នៃខេត្តកណ្ដាល។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ បានសម្រេចថា លោកស្រី ធី សុវណ្ណថា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា លោកស្រី ធី សុវណ្ណថា កាលពីអំឡុងឆ្នាំ ២០១៣ ធ្លាប់ជាសកម្មជនល្បីឈ្មោះមួយរូប នៃអតីតគណបក្សប្រឆាំង តែក្រោយមកលោកស្រីក៏បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាមកទល់នឹងពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បា​នចេញអនុក្រឹត្យបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដោយកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្ដាល។

ចំណែកកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ចាន់ តារា ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ៥ ជាអភិបាលក្រុងអរិយក្សត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម