Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ត្រៀមធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ជិត ២០ ទីតាំង

បានផុស

នៅ

រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន ដើម្បី​ជ្រាប​ស្ដីពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​កីឡា ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ ឆ្នាំ ២០២៣ នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង ធ្វើការ​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់ គឺ​មាន​រយៈពេល ១៨ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​មេសា ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣ ក្នុង​គោលបំណង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​ស្រឡាញ់​វិស័យ​កីឡា បាន​ទស្សនា​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ។

ទីតាំង​ដែល​ត្រូវ​ដាក់​បញ្ចាំង​ផ្សាយ​បន្ត​ផ្ទាល់​នេះ​រួមមាន ៖ ១.ខាងមុខ​បរិវេណ​អគារ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាលាខេត្ត​បាត់ដំបង ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ។ ២.​នៅ​បរិវេណ​សួន​សម្តេច​ក្រឡាហោម ស ខេង ស្ថិត​ក្នុង​ភូមិ​រំចេក ៤ សង្កាត់​រតនៈ។ ៣.​នៅ​ក្នុង​បរិវេណ​ទីតាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ និង​តាម​បណ្ដា​ក្រុង/ស្រុក​ទាំង ១៤ ថែមទៀត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម