ព័ត៌មានជាតិ
លោកស្រី ធី សុវណ្ណថា ប្ដេជ្ញាប្រឹងប្រែងចូលរួមបម្រើប្រជាជន ក្រោយទទួលបានការតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ
លោកស្រី ធី សុវណ្ណថា ដែលទើបត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ប្ដេជ្ញាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចូលរួមបម្រើប្រជាជន។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ បានសម្រេចថា លោកស្រី ធី សុវណ្ណថា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ២៨ ខែមេសានេះ លោកស្រី ធី សុវណ្ណថា បានឲ្យដឹងថា លោកស្រី មានអាយុ ២៨ឆ្នាំ ហើយកម្រិតវប្បធម៌បច្ចុប្បន្នបរិញ្ញាបត្រជាន់ខ្ពស់ និងមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ។

លោកស្រី ធី សុវណ្ណថា បានថ្លែងអំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខតំណែងជា អភិបាលរងក្រុងអរិយក្សត្យ ដល់លោកស្រី។ «នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបម្រើប្រជាជន»។ នេះជាការបេ្ដជ្ញាចិត្តរបស់លោកស្រី ធី សុវណ្ណថា។
សូមជម្រាបថា លោកស្រី ធី សុវណ្ណថា កាលពីអំឡុងឆ្នាំ ២០១៣ ធ្លាប់ជាសកម្មជនល្បីឈ្មោះមួយរូប នៃអតីតគណបក្សប្រឆាំង តែក្រោយមកលោកស្រីក៏បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាមកទល់នឹងពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដោយកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្ដាល៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់