ព័ត៌មានជាតិ
៨ ចំណុច ដើម្បីលើកមុខជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពី ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំចំនួន៨ ចំណុច ដើម្បីលើកមុខមាត់ប្រទេសជាតិ៖

១. គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និងរៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស។ ទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និងត្រូវចងឱ្យមានរបៀបរៀបរយល្អ ព្រមទាំងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព។

២. គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ សូម៖ ចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៏ប្រកួតកីឡាទាំងពីរនេះ ដោយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ខ្លួន ចៀសវាងបង្កគ្រោះថា្នក់ និងបាត់បង់សោភណភាព រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសូនច្បារ និងទឹកបាញ់ ត្រូវរៀបចំ តុបតែងលម្អភ្លើងពណ៌បំភ្លឺចម្រុះពណ៌ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ដើម្បីផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា “ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមីលើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង “បូរី និងរំដួល” និងពាក្យស្លោក “កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ” និង “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។

៣. គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ និង មូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវលក់ទំនិញដែលមានបិទស្លាកតម្លៃត្រឹមត្រូវ និងគុណភាពល្អ។
៤. គ្រប់លំនៅឋាន មូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា នៅក្នុងរាជធានីភ្នំពេញ សូមចូលរួមថែរក្សា និងសម្អាតអនាម័យ-បរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោសសម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់

៥. គ្រប់គេហដ្ឋាន និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការហាលសម្លៀកបំពាក់ ឬសម្ភារប្រើប្រាស់ផ្សេងៗនៅខាងមុខ ឬលើដំបូលគេហដ្ឋានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព។
៦. ដោយឡែកចំពោះទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានាស្ថិតនៅតាមបណ្តោយ មហាវិថី និងវិថីសំខាន់ៗនានា ត្រូវរៀបចំធ្វើរបងបិទបាំងទីតាំងរបស់ខ្លួន ឬកែលម្អឱ្យមាន សោភ័ណភាព និងរបៀបរៀបរយល្អ។

៧. បងប្អូនប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ សំដៅចូលរួម លើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល។
៨. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំផុសចលនា ប្រជាពលរដ្ឋ និងវិស័យឯកជនទាំងអស់ ឱ្យយល់ដឹងទូលំទូលាយពីសារៈសំខាន់ ដើម្បីបង្កើនការចូលរួមលើកទឹកចិត្ត និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះឱ្យបានផុលផុស និងអធិកអធម។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ នឹងផ្តល់ការយោគយល់អធ្យាស្រ័យ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្រប តាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ព្រមទាំងចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍កីឡាទាំងពីរនេះឱ្យបានកុះករ និងអធិកអធម៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច