Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង​នាំ​​​បន្លែ​សុវត្ថិភាព​​ ​ទៅ​លក់​​​នៅ​រាជធានី​ភ្នំពេញ​​មួយ​ឆ្នាំ​ជាង ២៥០ ​តោន​

បានផុស

នៅ

ពាក់​ព័ន្ធ​នឹង​ដំណាំ​កសិកម្ម​ ខេត្ត​ស្វាយ​រៀង​បាន​ផ្គត់​ផ្គង់​ទី​ផ្សារបន្លែ​​​​សុវត្ថិភាព​មក​កាន់​រាជធានី​ភ្នំពេញ​ប្រមាណ ២៥០​តោន​ ក្នុង​មួយ​ឆ្នាំ​ៗ។ នេះបើតាមការ​អះអាងរបស់លោក ម៉ែន វិបុល អភិបាលខេត្ត​​ស្វាយរៀង នៅក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ែន វិបុល បាន​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​ស្វាយ​រៀងក្រៅ​ពី​ផលិត​កម្ម​ដំណាំ​ស្រូវ ខេត្ត​ក៏​មាន​សក្ដានុពល​លើ​ដាំដុះ​ដំណាំ​កសិ​-ឧស្សាហកម្ម​​មួយ​ចំនួន​ដូច​ជា​ដំណាំ​អំពៅ ស្ករ ដំឡូងមី រួមទាំង​បន្លែសុវត្ថិភាពសម្រាប់​​ផ្គត់ផ្គង់​តម្រូវការ​​ក្នុងស្រុក​​។

ជាក់ស្ដែង អ្វី​ដែល​​ជា​ការ​កត់សម្គាល់ ប្រជាកសិករ ចំនួន ៥១១ គ្រួសារនៅ​តាមតំបន់មួយ​ចំនួន​ក្នុង​ខេត្ត​ស្វាយរៀង បាន​ងាកមក​​ដាំដុះ​បន្លែ​សុវត្ថិភាព​​លើ​ផ្ទៃដី​ប្រមាណ​ជា ២១០ហិកតា សម្រាប់​នាំ​ចេញ​និង​ផ្គត់ផ្គង់​​ទីផ្សារ​ក្នុង​ស្រុក ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើបក្នុង​រាជធានី​ភ្នំពេញប្រមាណ​ជាង ២៥០ តោន ក្នុង​មួយ​ឆ្នាំ។

បើ​តាម​លោក សុខ សុទ្ធាវុទ ​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ បច្ចុប្បន្ន​មាន​ផ្សារ​ទំនើបចំនួន ១៥​ នៅ​រាជធានី​ភ្នំពេញ ដែលនាំ​បន្លែ​សុវត្ថិភាព​ដាំដុះដោយ​កសិករ​នៅ​ខេត្ត​ស្វាយរៀង​មក​លក់​​​ដូច​ជា៖ ផ្សារ​អ៊ីអន ផ្សារ​ជីបម៉ុង, សួន​ធម្មជាតិ​ ផ្សា​រអាស៊ី, ផ្សា​របៃតង ព្រម​ទាំង​ផ្សារ​ទំនើប​មួយ​ចំនួន​ទៀត​។

បន្ថែម​ពី​នេះលោកប្រធាន​មន្ទីរកសិកម្ម​ខេត្ត​ស្វាយ​រៀង​​អះអាង​ថា ចំពោះបន្លែកណ្តៀងដែលជា​គ្រឿង​ម្ហូប​ដ៏ពេញនិយមរបស់អ្នក​ខេត្ត​ស្វាយរៀង ក៏​បាន​នាំចូលមកលក់នៅ​រាជធានី​ភ្នំពេញ​​​មួយ​ថ្ងៃ​ពី ៤០ ទៅ ៥០គីឡូក្រាម ហើយ​​បើគិតក្នុងមួយខែ អាច​ដល់ ៤ ពាន់ ទៅ ៥ពាន់គីឡូក្រាមឬខែខ្លះ​អាចឈានដល់ ៩ ពាន់គីឡូក្រាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៧ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម