Connect with us

ព័ត៌មានជាតិ

កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ នឹង​បិទ​ធ្វើចរាចរ​នៅ​ថ្ងៃទី​០៥ និង​ថ្ងៃទី​១៧ ខែឧសភា​ខាងមុខ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ និង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​នឹង​រៀបចំ​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បីឱ្យ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀប​រៀប រយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ ពិធី​រហូតដល់​បញ្ចប់​កម្មវិធី ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ និង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ រហូតដល់​បញ្ចប់​កម្ម​វិធី​សម្រាប់​ថ្ងៃ​នីមួយៗ​។

ចំពោះ​តម្រាយ​ផ្លូវ និង​មហាវិថី​ដែល​គណៈប្រតិភូ និង​កីឡាករ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ដូចជា កំណាត់ ផ្លូវជាតិ​លេខ​៦ (​ចាប់ពី​រង្វង់​មូល​ព្រហ្ម​មុខ​បួន រហូតដល់​ព្រំប្រទល់​រាជធានី​ភ្នំពេញ​) កំណាត់​មហាវិថី​ឈ្នះ ឈ្នះ (​ចាប់ពី​ផ្លូវជាតិ​លេខ​៦ រហូតដល់​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ​) និង​កំណាត់​មហាវិថី​មិត្តភាព​ភ្នំពេញ ហាណូយ (​ចាប់ពី​មហាវិថី​ឈ្នះ ឈ្នះ រហូតដល់​មហាវិថី​សហព័ន្ធរុស្ស៊ី​) មិន​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ រថយន្ត​ដឹក​ដី រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​កុងតឺន័រ​ធ្វើចរាចរ ចាប់ពី​ថ្ងៃទី​០៣ រហូតដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដង​ផ្លូវ​ខាងលើ​មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជាធម្មតា​វិញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម