Connect with us

ព័ត៌មានជាតិ

លោក​ស៊ុន ចាន់ថុល ៖ កម្ពុជា នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ជា​បន្តបន្ទាប់ ខណៈ​ផ្លូវ​ល្បឿន​លឿនទី​៣ សៀមរាប​-​ភ្នំពេញ គ្រោង​បញ្ចប់​ការសិក្សា​នៅ​ខែឧសភាឆ្នាំនេះ

បានផុស

នៅ

សៀម​រា​ប ៖ មានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការលើកកម្ពស់​ការតភ្ជាប់​ការដឹកជញ្ជូន​ក្នុង​តំបន់​សម្រាប់​អាស៊ី​កណ្តាល និង​អាស៊ីអាគ្នេយ៍ នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣​នេះ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា កម្ពុជា​នឹងមាន​ផ្លូវ​ល្បឿន​ជាច្រើន​បន្ថែមទៀត ខណៈ​ផ្លូវ​ល្បឿន​លឿន​សៀមរាប ភ្នំពេញ នឹង​បញ្ចប់​ការសិក្សា​គម្រោង​នៅ​ខែឧសភា​ ឆ្នាំ​២០២៣​នេះ ហើយ​សម្រាប់​កម្ពុជា ការអភិវឌ្ឍ​មាន​ច្រើន​ជា​បន្តបន្ទាប់ មាន​ទាំង​គម្រោង​តូច គម្រោង​ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល លើកឡើង​ទៀត​ថា នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៣​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​នៅ​ថ្ងៃទី​០១ ខែឧសភា ខាងមុខ​នេះដែរ សម្តេច​តេ​ជោ​ក៏​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផែ​កុងតឺន័រ​ថ្មី​មួយទៀត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​មាន​ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ ដែល​ផែ​ថ្មី​នេះ អាច​ឲ្យ​នាវា​ប្រមាណ​ជា​៩៣​ភាគរយ ដែល​ចរាចរណ៍​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​ចូល​ចត​បាន ខណៈពេល​បច្ចុប្បន្ននេះ មាន​នាវា​ប្រមាណ​តែ​១៨​ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ចត​បាន​។

លោក ស៊ុន ចាន់ថុល បន្ត​ថា ជា​មួយ​គ្នា​នេះ​យើង​ក៏បាន​សិក្សា ផ្លូវ​រថភ្លើង ដែល​បច្ចុប្បន្ន​មាន​ល្បឿន​យឺត ឲ្យ​ទៅជា​ផ្លូវ​រថយន្ត​ភ្លើង​មាន​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ហើយពី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជាមួយគ្នា​នឹង​ការសិក្សា​គម្រោង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ពី​ទន្លេបាសាក់ ទៅកាន់​សមុទ្រ​នៅ​ខេត្ត​កែប ក៏បាន​បញ្ចប់​ផង​ដែរ​។

លោកបន្ត​ថា នៅ​មាន​គម្រោង​ជាច្រើន​ទៀត ទាំង​តូច ទាំង​ធំ ក្នុង​នោះ​ក៏មាន​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​៣ សៀមរាប-ភ្នំពេញ ហើយក៏​អាច​មាន​ផ្លូវ​ល្បឿន​លឿនទី​៤ ទី​៥ ទី​៦ ជា​បន្តទៀត​។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន ទី​១ ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​១៩០​គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុង​ឆ្នាំ​២០២២ ដែល​បាន​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម