ព័ត៌មានជាតិ
លោកអភិបាលរងខេត្តថា ស្រុកជីក្រែងគឺជាស្រុកទី១ដែល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានធ្វើការប្រកាសចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុរបស់កម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍សេរី ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

លោក បូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុក ជីក្រែង បានឲ្យដឹងថា យោងតាមលទ្ធផលនៃដំណើរការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិពោធិ៍សេរី ឃុំកំពង់ក្តី មានក្បាលដីសរុបចំនួន ៩១២ក្បាលដី ហើយអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) បានសរុបចំនួន ៨០៩ក្បាលដី និងក្បាលដីចំនួន ១០៣ក្បាលដី ទៀតដែលមិនទាន់អាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបាន ដោយសារពាក់ព័ន្ធនឹងក្បាលពីគ្មានទិន្នន័យ ជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ និងក្បាលដី ជាប់បុរាណដ្ឋានជាដើម ហើយគណៈកម្មការរដ្ឋបាលនឹងបន្តដោះស្រាយ ជាបន្ត បន្ទាប់ទៀត ហើយក្បាលដីពាក់ព័ន្ធនឹងបុរាណដ្ឋាន រដ្ឋបាលខេត្តបាននឹងបន្តសហការជាមួយអាជ្ញាធរ ជាតិអប្សរា មន្ទីរ អង្គភាពពាក់ព័ន្ធ ពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្ថែមទៀត។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា ថ្ងៃនេះ ភូមិពោធិ៍សេរី ត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា ឬ ជាប់ពាក់ ព័ន្ធនឹងបុរាណដ្ឋាន។ ចំពោះក្បាលដី ជាប់ព័ន្ធនឹង ទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្ត ពិនិត្យ និងដោះ ស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណជូនម្ចាស់ដីជាបន្តទៀត។
ដោយឡែកចំពោះក្បាលដីជាប់ពាក់ព័ន្ធនឹងតំបន់ បុរាណដ្ឋាន ដែលបានការពារដោយអាជ្ញាធរជាតិអប្សរា និងមន្ទីរធម៌និងវិចិត្រសិល្បៈរដ្ឋបាលខេត្តបាននឹងបន្ត សហការ ដោះស្រាយតាមនីតិវិធីបន្ថែមទៀត។

បើតាមការបញ្ជាក់របស់លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការមកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមានរយៈពេល ៣សប្តាហ៍ គិតចាប់ពីនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះតទៅ មានទីតាំងស្ថិតនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីភូមិបាលស្រុកជីក្រែង ដោយផ្ទាប់មកជាមួយប័ណ្ណសម្គាល់សិទ្ធិ និងអត្តសញ្ញាណប័ត្រ ប៉ុន្តែបើផុតរយៈពេលកំណត់ខាងលើនេះ ម្ចាស់ដី ឬ អ្នកកាន់កាប់ដីត្រូវ ទៅទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដែល មានទីតាំងស្ថិតនៅក្នុងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប។

លោក លី សំរិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានអនុវត្តការងាររបស់ខ្លួនលើការងារចុះបញ្ជីដីធ្លីនេះទទួលបានលទ្ធផលជាច្រើន ដូចនេះដើម្បីជំរុញឱ្យកិច្ចការនេះដំណើរការបានកាន់តែល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងក្រុមការងាររបស់មន្ទីរជំនាញក្នុងការងារចុះបញ្ជីដីធ្លីនេះ។
លោកអភិបាលរងខេត្តបន្តថា ស្រុកជីក្រែង គឺជាស្រុកទី១ ដែលទទួលបាន វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នេះជាលទ្ធផល ដែលរដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់ ដី ឬនិងអ្នកកាន់កាប់ដី ទទួលបាននូវសារប្រយោជន៍ ដូចជា រដ្ឋគ្រប់គ្រងបានដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំ ដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានា ដោយរដ្ឋ និងអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬ អាជីវកម្មរបស់ខ្លួនជាដើម៕
ដោយ ៖ គឿនវេត


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ