Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ​បញ្ចប់​ការ​​បោះ​បង្គោល​ព្រំដែន​ធំ​ទាំង ៣៧ បង្គោល​ ជាមួយប្រទេស​​វៀតណាម

បានផុស

នៅ

ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ ០២ មីនា ឆ្នាំ ២០២៣ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​បាន​​ឲ្យ​ដឹង​​ថា ខេត្ត​តាកែវ​បាន​បញ្ចប់​ការ​បោះ​បង្គោលព្រំដែន​​ធំ​ចំនួន ៣៧ បង្គោលជាមួយ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​បាន​គូស​បញ្ជាក់​ថា ខេត្ត​តាកែវ​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ប្រវែង​សរុប ៧៣, ៦០០ គីឡូម៉ែត្រ។

ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ​ជាមួយ​ប្រទេស​វៀតណាម លោក​អភិបាល​ខេត្ត​បញ្ជាក់ថា បាន​បញ្ចប់​ការ​បោះ​បង្គោល​ធំៗ​ចំនួន ៣៧ បង្គោល។ បច្ចុប្បន្ន​ការងារ​សេសសល់​នៅ​តែ​ការ​បោះ​បង្គោលព្រំដែន​​​បំពេញ​បន្ថែម​មួយ​ចំនួនតែ​ប៉ុណ្ណោះ។

ស្នងការ​នគរបាល​ខេត្ត​តាកែវបាន​ឲ្យ​ដឹង​ថា ខេត្ត​តាកែវ​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​ពីរ​របស់ប្រទេស​​វៀតណាម​គឺ​ខេត្ត​អានយ៉ាង និង​គៀនយ៉ាង​ក្នុង​ប្រវែង​ព្រំដែន​សរុប ៧៣,៦០០ គីឡូម៉ែត្រ។ ក្នុង​នោះ​ជាប់​ខេត្ត​អានយ៉ាង​មាន​ប្រវែង ៦៧ គីឡូម៉ែត្រ និង​ខេត្ត​គៀនយ៉ាង​ប្រវែង ៦,៦០០ គីឡូម៉ែត្រ។

ខេត្តតាកែវ​គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិត​នៅ​ប៉ែកនិរតីមាន​ចំងាយ ៧៧ គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ២ និង៨៧គីឡូម៉ែត្រ តាម​ផ្លូវជាតិលេខ៣ និង​មានប្រវែង ៧៥​គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។

ខេត្ត​មានព្រំប្រទល់ខាងជើង និងខាងកើត​ជាប់ខេត្តកណ្តាល ខាង​លិចជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត និង​ខាងត្បូង​ខាង​កើត​ជាប់​សាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្ថានភាពផ្ទៃដីមា​ន​លក្ខណៈ​វាលទំនាប និង​ដី​ខ្ពស់​ជាប់​ជួរភ្នំ មាន​ផ្ទៃដីសរុប ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មាន ១០ ក្រុង ស្រុក ១០០ឃុំ សង្កាត់ និង​ភូមិ ១.១២១ភូមិ មាន​ប្រជាពលរដ្ឋសរុបចំនួន ១.០៥៣.៩៩៧នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម