ព័ត៌មានជាតិ
ក្រសួងវប្បធម៌ បិទវគ្គបណ្ដុះបណ្ដាលស្ដីពី«គរុកោសល្យ វិធីសាស្ត្រ នៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន» ជូនលោកគ្រូអ្នកគ្រូសរុប ៨៥ នាក់
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបិទវគ្គបណ្ដុះបណ្ដាលស្ដីពី«គរុកោសល្យ វិធីសាស្ត្រ នៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន» ជូនលោកគ្រូ អ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈ សរុប ៨៥ នាក់។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានចូលរួមមតិសំណេះសំណាល និងផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ដោយ ៖ ១.គ្រូបង្រៀន ក៏ជាអ្នកមគ្គុទ្ទេសក៍ដ៏ចំណានក្នុងការបង្ហាញផ្លូវ ជាអ្នកបំភ្លឺផ្លូវ ដែលមានភាពស្មោះត្រង់ និងគុណធម៌ខ្ពស់ចំពោះសិស្ស។ ក្នុងនោះ គ្រូបង្រៀន ត្រូវធ្វើជាទីប្រឹក្សាដែល ត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ ព្រមទាំងផ្ដល់ឲ្យសិស្សបានឃើញ បានយល់ពីឧត្ដមគតិ ជឿនលឿន និងបង្ហាញសិស្សពីមាគ៌ាអភិវឌ្ឍន៍ចំណេះដឹង សមត្ថភាព ប្រកបដោយភាពត្រឹមត្រូវ។
២.គ្រូបង្រៀន ត្រូវតែរក្សាទឹកចិត្តស្រឡាញ់ រាប់អានសិស្ស ប្រៀបដូចជាកូនរបស់ខ្លួន មានក្ដីស្រឡាញ់ មានការអាណិតអាសូរ រក្សាទឹកចិត្ត អត់ឱន ស្និទ្ធស្នាល ក្នុងឋានៈជាឪពុកម្ដាយ។
៣.គ្រូបង្រៀន ក៏ជាអ្នកស្រាវជ្រាវ អ្នកបង្កើតថ្មី និងអ្នកផ្ដល់ទស្សនវិស័យដល់សិស្សទៅតាមលទ្ធភាព សមត្ថភាព ដែលខ្លួនមាន និងព្យាយាមពង្រីកចំណេះដឹងខ្លួនឯង។ កត្តានេះ មានន័យថា គ្រូបង្រៀន មិនមែនគ្រាន់តែជាបុគ្គលដែលចាំបាច់ត្រូវតែផ្ទេរចំណេះដឹង និងបង្រៀនទេ។ ប៉ុន្តែ គ្រូបង្រៀន គឺជា អ្នកសិក្សា ស្រាវជ្រាវមួយរូប ដែលត្រូវតែស្វែងរកអ្វីដែលថ្មី យកបង្ហាញ និងពិភាក្សា ជាមួយសិស្ស ដើម្បីស្វែងរកគំនិតដែលជួយឲ្យមានភាពជឿនលឿនដល់សង្គម និងសមត្ថភាពសិស្ស។
៤.ត្រូវស្មោះត្រង់ និងតម្កល់ផលប្រយោជន៍អង្គភាព និងក្រសួងស្ថាប័នជាធំ។
៥.រក្សាវិន័យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូ។
៦.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព។
លោករដ្ឋលេខាធិការ បន្ថែមថា ជាចុងក្រោយ ត្រូវយកចំណេះដឹងដែលសិក្សានៅថ្ងៃនេះ ទៅបំពេញចំណុចខ្វះខាតនៅអង្គភាព និងបន្តជួយផ្សព្វផ្សាយ បង្ហាត់បង្រៀនសិស្ស ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពការងារអប់រំ ឲ្យទទួលផលិតផលកាន់តែល្អប្រសើរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់