ព័ត៌មានជាតិ
អ្នកនិពន្ធ ៖ សៀវភៅ(កម្ពុជាសម័យតេជោ) នឹងបង្ហាញពីសមិទ្ធផលដ៏ធំធេងនានា នៃម្លប់សន្តិភាព
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករៀបរៀងសៀវភៅ (កម្ពុជាសម័យតេជោ) បានឲ្យដឹងថា សៀវភៅដែលមានកម្រាស់ជិត ៧០០ ទំព័រនេះ លោកបានបញ្ចប់ការរៀបរៀងជំហានបឋមរួចរាល់ជាស្ថាពរហើយ ហើយនឹងត្រូវបញ្ចូលទៅកាន់រោងពុម្ពក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកចំណាយពេលរៀបរៀងប្រមាណជាង ៦ ខែ ដើម្បីរៀបរៀងរួចមក។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/photo_2023-04-29_13-38-29.jpg)
លោក ពៅ សុខ បញ្ជាក់ថា សៀវភៅ(កម្ពុជាសម័យតេជោ) ពុំមែនជាសៀវភៅប្រវត្តិសាស្ត្រនោះទេ តែជាកម្រងឯកសារដែលលោកចងក្រងរៀបរាប់ពីសមិទ្ធផលដ៏ធំធេងមហាសាលនានា ក្រោមម្លប់សន្តិភាព នៃ សម្ដេចតេជោ បិតាសន្តិភាពរបស់ កម្ពុជា ដែលព្យាយាមធ្វើឲ្យមានឡើងវិញពី កម្ពុជាគ្មានអ្វីសោះ ឬអាចហៅថា កម្ពុជា នៃការកើតឡើងវិញពីគំនរផេះផង់ ពីចំណុចសូន្យ រហូតមានអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីសេរីភាព នៃជំនឿសាសនា ការជ្រើសរើសគូស្រករ ការនិយាយស្ដី ឬហៅថា សេរីភាព នៃការបញ្ចេញមតិ និងលទ្ធប្រជាធិបតេយ្យដូចបណ្ដាប្រទេសនានា នៅលើលោកដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/photo_2023-04-29_13-38-06-724x1024.jpg)
លោកបានលើកឡើងថា ប្រសិនបើមានចម្ងល់ ឬចង់ដឹងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ បិតាសន្តិភាព បានធ្វើអ្វីខ្លះ ឬថា តើកម្ពុជាសម័យតេជោ ឬតាមបណ្ដាខេត្តមួយចំនួនមានអ្វីខ្លះ សៀវភៅ (កម្ពុជាសម័យតេជោ) អាចពន្យល់ និងលាតត្រដាងបានគ្រប់ជំពូក។ ជាពិសេស មិត្តអ្នកអាន នឹងបានជ្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបាននូវពានរង្វាន់ពិភពលោកអ្វីខ្លះ? ទទួលបាននូវសញ្ញាបត្រកម្រិតថ្នាក់បណ្ឌិតកិត្តិយសពីបណ្ដាប្រទេសណាខ្លះ? និងក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ តើ កម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្ដាមេដឹកនាំពិភពលោកណាខ្លះ?
សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែររូបនេះ បញ្ជាក់ទៀតថា តាមការគ្រោងទុក សៀវភៅ(កម្ពុជាសម័យតេជោ) នឹងត្រូវបោះពុម្ពជំហានដំបូងចំនួន ២៥០០ ច្បាប់ ហើយក្រោយពីការបោះពុម្ពរួចរាល់ សៀវភៅនេះ នឹងមានដាក់លក់នៅតាមបណ្ណាគារនានា ក្នុងរាជធានីភ្នំពេញ និងក៏អាចមានការប្រគេន ឬចែកជូនដោយឥតគិតថ្លៃ ចំពោះមិត្តអ្នកអានទាំងឡាយ ដែលនិយមការអាន និយមការស្រាវជ្រាវ ហើយពុំមានលទ្ធភាពជាវផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?