ព័ត៌មានជាតិ
បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រឹម ២ សប្ដាហ៍ផ្ទុះអ្នកទស្សនាជាង ៦១ លានដង រហូតដល់រដ្ឋមន្រ្តីក្រសួងវប្បធម៌កោតសរសើរ
ពិតជាមិនធម្មតាមែនត្រឹមរយៈពេល ២ សប្ដាហ៍ប៉ុណ្ណោះ បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ ៦១ លានដងឯណោះ នៅលើ Youtube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះសឹងងតែអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយកន្លងមក។

ក្រៅពីកំពុងផ្ទុះកក្រើកនៅលើបណ្តាញ Youtube រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានសម្តែងការកោតសរសើរដល់អ្នកនិពន្ធ សិល្បករ សិល្បការិនី ដែលបានចូលរួមផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride)”។ តាមរយៈបទបទចម្រៀងបង្កប់ដោយខ្លឹមសារបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជានេះ បានញ៉ាំងឲ្យបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះកាន់តែមានភាពអធិកអធមថែមទៀត។

លើទំព័រហ្វេសប៊ុកផលិតកម្ម Galaxy វិញ ក៏បានបង្ហោះពីដំណឹង ដ៏រីករាយប្រកបដោយមោទនភាពមួយនេះផងដែរបន្ទាប់ពីបទចម្រៀងរបស់ខ្លួនមានអ្នកចូលទស្សនារហូតដល់ទៅ61លានដង នេះផងដែរ។
ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

កំពូលតារា ៤ ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ លោក ខាំ ភូរិ លោក ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់ និងលោក ខេមរៈ ភារុណ។
ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួង មានការកោតសរសើរជាខ្លាំង ហើយថ្មីៗនេះ លោកជំទាវ ភឿង សកុណណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតមួយ ជូនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដោយខ្លឹមសារនៃ លិខិតនោះបានកោតសរសើរផលិតកម្មGalaxy Navatra ជាខ្លាំង ជុំវិញការផលិតបទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE”៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ