Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ម្លប់សន្តិភាព បានផ្ដល់ភាពសុខសាន្តរហូតបង្កើតនូវព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជា ទន្ទឹងរង់ចាំជាង ៦៤ ឆ្នាំ មកហើយ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា បាន​ប្រែក្លាយ​ប្រទេស​ដែល​រ៉ាំរ៉ៃ​ដោយសារ​សង្គ្រាម មក​ជា​ប្រទេស​មាន​ការ​រីកចម្រើន និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​រៀបចំ​ព្រឹត្តិការ​ស៊ី​ហ្គេម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំ​មក​ហើយ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនី ចំនួន ២.០០០ នាក់ នា​ឱកាស​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០២៣ នេះ ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ “​សន្តិភាព ស្ថិរភាព មុខរបរ និង​ការងារ​” នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១០ កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២៣។

សម្ដេច បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អង្គ​ពិធី​ប្រកបដោយ​ក្តី​នឹករលឹក និង​ការ​គិតគូរ យកចិត្តទុកដាក់​គ្រប់​បែបយ៉ាង ជាពិសេស​ដល់​កម្មករ កម្មការិនី ​បម្រើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ដែល​បាន​ចូលរួម​ក្នុង​ព្រឹក​នេះ។

សម្ដេច បាន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រែក្លាយ​ប្រទេស​ដែល​រ៉ាំរ៉ៃ​ដោយ​សារ​សង្គ្រាម មក​ជា​ប្រទេស​មាន​ការ​រីកចម្រើន និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា អាច​រៀបចំ​ព្រឹត្តិការ​ស៊ីហ្គេម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំ​មក​ហើយ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព។

សម្ដេច ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ចូលរួម​ក្នុង​ពិធី​ទាំងអស់ ត្រូវ ៖

១.ចូលរួម​ចំណែក​ថែរក្សា​សុខ​សន្តិភាព ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ការ​អភិវឌ្ឍ​ជាតិ។

២.និយោជក ត្រូវ​គោរព​ច្បាប់​ការងារ គោរព​ពេលវេលា ចំណែក​ឯ​និយោជិត មិន​ត្រូវ​បង្ក​បញ្ហា​នៅ​ក្នុង​រោងចក្រ​នោះ​ទេ។

៣.សូម​បងប្អូន​ទាំងអស់​គ្នា អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់ ដើម្បី​រក្សា​ការងារ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​។

សម្រាប់​អ្នក​ចូលរួម​ចំនួន ២.០០០ នាក់ ក្នុង​ម្នាក់ៗ ទទួល​បាន សារុង ១ និង​ថវិកា ៤ ម៉ឺន​រៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម