Connect with us

ព័ត៌មានជាតិ

​រងរបួសដាច់ជើង២នាក់ ដោយ​សារ​រថយន្ត​បុក​ម៉ូតូ​អូស​ជាង​៤០​ម៉ែត្រ​

បានផុស

នៅ

​រថ​យ​ន្ដ​ដឹក​ជញ្ជូនមួយ​គ្រឿងរបស់​ក្រុមហ៊ុL M Hបើក​បុ​ក​ម៉ូតូ​ពី​ក្រោ​យអូសជាង​៤០​ម៉ែត្រ​ បណ្ដាលឲ្យជនរងគ្រោះ​២នាក់ រងរបួសដាច់ជើង និង​ម្នា​ក់​ទៀតរងរបួស​ស្រាល​ ខណៈ​ដែលជនរងគ្រោះជិះម៉ូតូឌុបគ្នាចេញពីធ្វើការ។

ករណីនេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថ​កិច្ច​បាន​ឲ្យដឹងថា ជនរងគ្រោះទី១​មានឈ្មោះ លុ​ច្យ អាយុ​ជាង៣០ឆ្នាំ រងរបួសដាច់ជើងម្ខាង។​ ជនរងគ្រោះ​ទី២ មានឈ្មោះ ត្រា រង​របួស​ដាច់​ជើងម្ខាង។ និង​ទី៣មាន​ឈ្មោះ​ បុប្ផា​ រង​របួស​ស្រាល អ្នកទាំង៣​ស្នាក់នៅ​ភូមិ​កំរៀង​ សង្កាត់​កំបូល​ ខ​ណ្ឌកំបូល រាជធា​នីភ្នំពេញ។

តាម​ការឲ្យដឹង​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើ​ត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​៣​នាក់ ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ស៊េរី​ឆ្នាំ​២០១៣ មួយគ្រឿង​ឌុប​គ្នា​ តាម​មហាវិថី​ឈ្នះ​ឈ្នះ ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ពណ៌ ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A 5931 របស់​ក្រុមហ៊ុន​LMH បើកបរ​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ​ហើយ​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ រង​របួស​ដាច់​ជើង​ម្ខាង​ចេញពី​គ្នា​យ៉ាង​រន្ធត់​ និង​ម្នាក់ទៀត​របួសស្រាល​។

ប្រភព​ដដែល​បាន​បន្តថា ភ្លាមនោះ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន អូស​ម៉ូតូ​ជាប់​នៅ​ខាងក្រោម​រថយន្ត​ប្រហែល​ជាង​៤០​ម៉ែត្រ​ទើ​ប​ឈប់ ហើយ​តៃកុង​រថយន្ដ​ចុះ​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​កើ​ត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់ដឹក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ធ្វើ​ការវាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាមផ្លូវច្បាប់​៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

សន្តិសុខសង្គម៩ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម