ព័ត៌មានជាតិ
អាងចម្រោះទឹកកខ្វក់បីទីតាំងខេត្តព្រះសីហនុ អាចច្រោះទឹកកខ្វក់បានជាង ៣ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ខេត្តព្រះសីហនុមានស្ថានីយអាងចម្រោះទឹកកខ្វក់ចំនួនបីទីតាំងធំៗ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់បានជាង ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បញ្ជៀសផលប៉ះពាល់បរិស្ថាន និងរក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់។

នៅក្នុងឱកាសចុះអមដំណើរជាមួយ លោក យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីចុះពិនិត្យមើលទីតាំងស្ថានីយអាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុនៅថ្ងៃទី២៩មេសានេះ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយអាងចម្រោះទឹកកខ្វក់មានបីទីតាំងនេះក្នុងអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រ គីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ ម៉ែត្រគូបក្នុងមួយថ្ងៃដែលបានដំណើរការរួចរាល់ថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ កំពុងដំណើរការស្ថាបនាជិតរួចរាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចុងឆ្នេរអូរឈើទាល) ដែលជាអាងចម្រោះធំជាងគេ និងទីតាំងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាពេលខាងមុខនេះ។
លោកអភិបាលខេត្តបានបន្ថែមថា ការស្ថាបនាស្ថានីយអាងចម្រុះទឹកកខ្វក់ទាំងបីទីតាំង ធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដើម្បីបញ្ចៀសបាននូវទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដែលបង្កឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ឆ្នេរ ទឹកសមុទ្រនិងធនធានធម្មជាតិបាទសមុទ្រជាដើម។
លោកអភិបាលខេត្តបានចាត់ទុកការស្ថាបនាស្ថានីអាងចម្រោះទឹកកខ្វក់ខាងលើនេះ គឺបញ្ជៀសអំពីផលប៉ះពាល់បរិស្ថានរក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់ រក្សាបានធនធានធម្មជាតិបាទសមុទ្រទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិអ្នកវិនិយោគមកទស្សនាកំសាន្តប្រកបដោយផាសុខភាព៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ