Connect with us

ព័ត៌មានជាតិ

ក្បួន​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា​ស៊ី​ហ្គេម​បាន​មក​ដល់​ខេត្តកំពង់ឆ្នាំង​មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ជាង​២០ ម៉ឺន​នាក់​បាន​ចូលរួម​អបអរសាទរ

បានផុស

នៅ

កំពង់ឆ្នាំង ៖ គណៈ​ប្រតិភូ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ បានមក​ដល់​ខេត្តកំពង់ឆ្នាំង​ចំណុច​ព្រះ​គោ​ព្រះ​កែវ​ស្ថិត​ក្នុង​ភូមិ​ជន្ល​ត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​ខេត្ត​កំពង់ឆ្នាំង ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ស្ពឺ​នៅ​វេលា​ម៉ោង ៩​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មេសា​ឆ្នាំ​២០២៣ ដោយមាន​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ចូលរួម​អបអរសាទរ​ទទួល​និង​ចូលរួម​ដង្ហែ​ដង្ហែ​ជាង​២០ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ការទទួល​គណៈ​រដ្ឋ​ប្រតិភូ​ថ្នាក់​ជាតិ​ដង្ហែ​ព្រះ​អគ្គិកីឡា​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២​ឆ្នាំ​២០២៣​យើង​ស​ង្កេត​ឃើញ​វត្តមាន លោក​ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ុន​សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង លោកនី ផល្លី រដ្ឋ​លេខា​ធិ​ការ​ក្រសួងទេសចរណ៍ លោកជំទាវ​ កែ ច័ន្ទ​មុន្នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ កងក​ម្លាំង​ទាំង​៣​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឈ​តាម​បណ្តោយ​ផ្លូវជាតិ​៥​រង់ចាំ​ក្រវី​ទង់ជាតិ​ទង់សាសនា អប​អសារ​ទ​ព្រះ​អគ្គិជ័យ​កីឡា​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​៥១​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ មកកាន់​ទីក្រុង​កំពង់ឆ្នាំង​។

លោក ស៊ុន ​សុវណ្ណារិទ្ធ អភិបាល​នៃ​គ​ណៈអភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា រយៈពេល​១ ថ្ងៃនេះ​សង្កេតឃើញ​ប្រជាពលរដ្ឋ​យើង​បាន​អញ្ជើញ​ចូលរួម​បង្ហាញអោយឃើញ​ពី​ទឹកចិត្ត​ក្លៀវក្លា​អស់ពី​បេះដូង​ដើម្បី​ចូល​រួម​ស្វាគមន៍​ការ​ដង្ហែ​ក្បួន​ព្រះ​អគ្គិជ័យ​កីឡា​ស​បញ្ជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ​គាំទ្រ​នូវ​សន្តិភាព។

កម្ពុជា​យើង​បាន​ទទួល​នូវ​សុខ​សន្តិ​ភាព​មកដល់ពេលនេះ​ ដោយសារ​គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដោយសារ​តែ​គោ​លន​យោបាយ​ឈ្នះៗ​ទើប​មាន​សន្តិភាព​ទើប​មាន​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​កើត ឡើង​ដូច​ថ្ងៃនេះ ទើប​យើង​ដាក់​ចេញ​នៅ​កីឡា​ក្នុង​សន្តិភាព ក្នុង​ឱកាស​នេះ​បងប្អូន​ប្រជាពលរដ្ឋ​សូម​ស្វាគម​ន៍​នៅ​ភាសា​កីឡា​រស់​នៅ​ក្នុង​សន្តិ​ភាព។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ២៩​នេះ​ក្បួន​ព្រះ​អគ្គី​ជ័យ​កីឡា​ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​នៅ​វត្ត​អារញ្ញកា រាម ដើម្បី​រៀបចំ​តាម​បែប​សាសនា​ហើយ​នៅ​ព្រឹកស្អែក​និង​បន្ត​ទៅកាន់​ខេត្តពោធិ៍សាត់ ។

​ចំពោះ​ការ​ដង្ហែ​ព្រះអគ្គិ​ជ័យ​កីឡា​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឱ្យដឹងថា ថ្ងៃនេះ​និង​ថ្ងៃស្អែក​មាន​ព្រះសង្ឃ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កង​កម្លាំ​ង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​សិស្សានុ​សិស្ស​លោកគ្រូ​អ្នកគ្រូ​ចូលរួម​សរុប​ប្រមាណ​ជា​២០​ម៉ឺន​នាក់ ៕

ដោយ ៖ ឈៀង​ ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម