ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា នឹងពិភាក្សាជាមួយ NGOs អន្តរជាតិ លើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងជួបពិភាក្សាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស ពាក់ព័ន្ធទៅលើច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

សេចក្ដីប្រកាសនេះ បានឲ្យដឹងដូច្នេះថា«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ក្រោមប្រធានបទ៖ ការពង្រឹងអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម»។ កិច្ចពិគ្រោះយោបល់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងការបរទេស ក្រោមវត្តមានបើករបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលបរទេស ។ ទន្ទឹមនេះ កាតព្វកិច្ចទាំងនោះ រួមមាន៖ ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ដែលកាតព្វកិច្ចទាំងអស់នេះរួមចំណែកដល់ទំនួលខុសត្រូវ តម្លាភាព និងស័ក្តិសិទ្ធភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ