ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា ៖ ប្រជាជនតាមតំបន់ទន្លេមេគង្គនៅខ្វះខាតក្នុងការទទួលបានព័ត៌មាន
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា បច្ចុប្បន្ននេះប្រជាជនដែលរស់នៅក្នុងតំបន់ទន្លេមេគង្គនៅមិនទាន់ទទួលបានព័ត៌មានជុំវិញតំបន់ខ្លួនរស់នៅបានទូលំទូលាយនៅឡើយទេ។
ដោយមានការយល់ឃើញបែបនេះ ទើបរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានក្នុងតំបន់មេគង្គលើកទី២ ដែលមានអ្នកកាសែតមកពី៦ប្រទេសក្នុងតំបន់ទន្លេមេគង្គ មានដូចជា ចិន វៀតណាម មីយ៉ាន់ម៉ា ឡាវ ថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយបន្ថែមដល់ប្រជាជនក្នុងតំបន់។ សិក្ខាសាលានេះ រៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែមេសា ឆ្នាំ២០២៣ មានអ្នកចូលរួមចំនួន៧១នាក់។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីឱ្យអ្នកសារព័ត៌មានបានដឹងពីទីតាំងភូមិសាស្ត្រ ប្រព័ន្ធនយោបាយ ការបោះឆ្នោត សង្គម បញ្ហាបរិស្ថាន និងវប្បធម៌ប្រពៃណីក្នុងប្រទេសនៅតំបន់ទន្លេមេគង្គ។
លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា៖ “យើងរកឃើញថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ណាស់នៅក្នុងតំបន់អាស៊ានរបស់យើង ជាពិសេសតំបន់ទន្លេមេគង្គ។ អ៉ីចឹងហើយ យើងចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់បន្ថែមទៀត នៅក្នុងការរួមចំណែកថែរក្សាបរិស្ថាននៅក្នុងតំបន់មេគង្គ គុណភាពទឹក ហើយជាពិសេសគឺធ្វើឱ្យមានការយល់គ្នាក្នុងចំណោមប្រជាជននៃតំបន់មេគង្គរបស់យើង”។
លោកបណ្ឌិតបានបន្តថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់។ នៅពេលដែលអ្នកសារព័ត៌មានបានយល់ពីបញ្ហាផ្សេងៗក្នុងតំបន់មេគង្គបានច្រើន នឹងធ្វើឱ្យប្រជាជននៅតំបន់មេគង្គមានការយល់គ្នាកាន់តែច្រើន ហើយព័ត៌មានដែលប្រជាជនទទួលបាន ក៏ធ្វើឱ្យគាត់មានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តបានត្រឹមត្រូវផងដែរ។
លោកបានសង្កត់ធ្ងន់ថា មិនត្រឹមតែប្រជាពលរដ្ឋរស់នៅតំបន់ទន្លេមេគង្គមិនបានទទួលព័ត៌មានទូលំទូលាយប៉ុណ្ណោះទេ សូម្បីតែព័ត៌មានតាមប្រព័ន្ធអ៉ីនធឺនេត ជុំវិញទន្លេមេគង្គក៏នៅមានកម្រិត មិនសូវសម្បូរផងដែរ។ ភាគច្រើន ព័ត៌មានដែលបានផ្សព្វផ្សាយគឺជាភាសាអង់គ្លេស ឬបារាំងជាដើម។ ទាំងនេះជាផលពិបាកសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់មេគង្គក្នុងការទទួលបានព័ត៌មាន ព្រោះប្រជាជនគឺប្រើភាសាជាតិរបស់ខ្លួន។
លោកបណ្ឌិត គិន ភា ក៏បានជុំរុញតាមរយៈសិក្ខាសាលានេះ ដោយលើកទឹកចិត្តរបស់អ្នកសារព័ត៌មានក្នុងតំបន់ទន្លេមេគង្គផ្សព្វផ្សាយជាភាសាជាតិរបស់ខ្លួន ឬ ប្រសិនជាមានអត្ថបទណាល្អដែលទាក់ទងជាមួយទន្លេមេគង្គ គឺលើកទឹកចិត្តឱ្យមានការបកប្រែជាភាសាជាតិរៀងៗខ្លួន ដើម្បីឱ្យប្រជាជនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ និងកាន់តែទូលំទូលាយបន្ថែមទៀត។
ដើម្បីបន្តជំរុញឱ្យមានការយកចិត្តទុកដាក់នៅតាមតំបន់ទន្លេមេគង្គបន្ថែមទៀត រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងបន្តបង្កើតសិក្ខាសាលាបណ្តុះបណ្តាលបែបនេះបន្ថែមទៀត ក្នុងទម្រង់ផ្សេងៗគ្នាក្នុងពេលខាងមុខ៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល