ព័ត៌មានជាតិ
បណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តរតនគិរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រសួងរ៉ែ និងថាមពលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តរតនគិរី ក្នុងក្របខណ្ឌអនុវត្តគម្រោង “ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្នក្នុងតំបន់ជនបទ”ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន។

នៅក្នុងពិធីបើកសម្ពោធជាផ្លូវការបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីពេលថ្មីៗនេះ លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា បណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទទួលបានការគាំទ្រថវិកា ពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌអនុវត្តគម្រោងដោយអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល និង កម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា (UNDP-Cambodia) ដើម្បីឱ្យប្រជាជនទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាតនិងមានតម្លៃសមរម្យ ។

បើតាមលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពលធ្លាប់បានលើកឡើងថា គម្រោងថាមពលកកើតឡើងវិញ ប្រកបដោយបរិយាបន្ននៅតំបន់ដាច់ស្រយាលបានចាប់ផ្តើមអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ដោយសាងសង់ស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាលចំនួន៩នៅក្នុងខេត្តរតនគីរីនិងខេត្តកំពង់ឆ្នាំង ។ ក្នុងនោះ ខេត្តកំពង់ឆ្នាំងមាន៦ភូមិ គឺភូមិប្រឡាយមាសភូមិក្រងផ្តិល ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ភូមិដំណាក់រាជ្យស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងភូមិថ្នល់ឈើទាល ភូមិពាមខ្នងនិងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ហើយខេត្តរតនគីរីមានចំនួន ៣ភូមិគឺភូមិភិ ស្ថិតក្នុងឃុំសេសាន ភូមិតាបូកនៅឃុំតាវ៉ែងលើ និងភូមិប៉ាហ៊យនៅឃុំកោះប៉ង់ ខេត្តរតនគិរី។
លោក អគ្គនាយកបានបន្តទៀតថាគម្រោងនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន២០០លានយេន ប្រហាក់ប្រហែល១,៦២លានដុល្លាអាមេរិកដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុនអនុវត្តកម្មវិធីដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា (UNDP-Cambodia)
ដើម្បីផ្តល់ឱ្យប្រជាជនចំនួន ១៣០០ខ្នងផ្ទះ នូវការផ្គត់ផ្គង់អគ្គិសនីមួយដែលប្រើប្រាស់ថាមពលស្អាតមានតម្លៃសមរម្យ និងអាចទុកចិត្តបានតាមរយៈការអភិវឌ្ឍស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២កន្លងទៅនេះភូមិដែលបានភ្ជាប់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី មានចំនួន ១៤១៥១ភូមិស្មើនឹង៩៩,៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេសនៅឆ្នាំ២០២២ នេះ។ចំណែកភូមិដែលបណ្តាញជាតិផ្គត់ផ្គង់អគិ្គសនីទៅមិនទាន់ដល់មានចំនួន ២៤៥ភូមិ ស្មើនឹង១,៧៣% ជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹកនិងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឲ្យទៅដល់៕ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?